សម្ដេច​តេជោ ​ហ៊ុន ​សែន​ អញ្ជើញ​ដឹក​នាំ​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រី​

61

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃសុក្រ ​១១​រោច​ ខែ​បុស្ស ​ឆ្នាំរកា ​នព្វ​ស័ក​ ព.ស.២៥៦១ ​ត្រូវនឹង​ថ្ងៃ​ទី១២​ ខែ​មក​រា ឆ្នាំ​២០១៨​នេះ ​សម្ដេច​អគ្គ​មហាសេនា​បតីតេ​ជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្រ្តី​ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ អញ្ជើញ​ដឹក​នាំ​កិច្ច​ប្រជុំ​ពេញ​អង្គគណៈ​រដ្ឋ​មន្រ្តី ​ដែល​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព ​រាជ​ធានី​ភ្នំពេញ។​


របៀប​វារៈ​ដែល​ត្រូវ​ត្រូវ​លើក​យក​មក​ពិភាក្សា​ថ្ងៃ​នេះគឺមាន៖​
១)សេចក្តី​ព្រៀងយុ​ទ្ធសាស្រ្ត ​នៃកា​រកែទម្រង់​ប្រព័ន្ធ​ថវិកា​ ឆ្នាំ​២០១៨-​ ២០២៥​។
២)របាយ​ការណ៍​ស្តី​ពីលទ្ធ​ផល​ នៃ​កិច្ចប្រជុំត្រួត​ពិនិត្យឡើង​វិញ​នូវ​គោលនយោបាយ​ពាណិជ្ជកម្ម​កម្ពុជា​លើក​ទី២ ​ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី២១ ​និង​ថ្ងៃទី២៣ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧ ​នៅទី​ក្រុងហ្សឺ​ណែវ​ ប្រទេ​សស្វីស​។
៣)បញ្ហាផ្សេងៗ:​សំណើសុំការ​យល់​ព្រម​ពីគណៈរដ្ឋ​មន្រ្តី ​ដើម្បី​សុំស​ច្ចាប័នពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​លើ:​ កិច្ច​ព្រមព្រៀង​ស្តី​ពីកា​រជំរុញ​ និង​សម្រួល​ពាណិជ្ជ​កម្មតំបន់​ត្រីកោណអ​ភិវឌ្ឍ​ន៍កម្ពុជា​-ឡាវ​ -វៀត​ណាម​៕