តំបន់​​ដែល​គ្រប់​គ្រង​ដោយ​ក្រុម​ឧទ្ទាម​នៅ​ភាគ​ខាង​កើត​ប្រទេស​ស៊ីរី​ទទួល​រង​​ការ​ខូច​ខាត​ដោយ​​ការ​វាយ​ប្រហារ​តាម​អាកាស​​

35

ស៊ីរី៖ រូប​ភាព​វីដេអូ​​​មួយ​​បាន​បង្ហាញតាម​បណ្ដាញ​​អ៊ីនធឺណិត ​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ម្សិលមិញ​ដោយ​​ក្រុម​ការពារ​​ជន​ស៊ីវិល ​ដែល​គេ​ស្គាល់​ថា​​ក្រុម​មួក​ស​ បង្ហាញ​​ឲ្យ​ឃើញ​ពី​ការ​វាយប្រហារ​តាម​​​មួយ​​ចំនួន​​ ទៅ​លើ​តំបន់​​ក្រុម​ឧទ្ទាម​គ្រប់​គ្រង​ នៅ​ទីក្រុង​​ភាគ​ខាង​កើត​ប្រទេស​ស៊ីរី។

​ក្រុម​សង្កេត​សិទ្ធិមនុស្ស​​ស៊ីរី​ បាន​​រាយការណ៍​​កាល​ពី​ថ្ងៃ​​ព្រហស្បតិ៍​ម្សិលមិញ​ថា ការ​វាយ​សម្រុក​តាម​អាកាស​មួយ​ចំនួន​​​បាន​សម្លាប់​​មនុស្ស​ម្នាក់ និង​ ១៥​នាក់​​ផ្សេង​ទៀត​រង​របួស​​ក្នុង​ទីក្រុង​មេស្រាបា​​ នៅ​តាម​​ទី​ជន​បទ​មួយ​ចំនួន​នៃ​ខេត្ត​​ហ្គូតា​ខាង​កើត​។ ​កង​ទ័ព​រដ្ឋាភិបាល​​ស៊ីរី និង​​ក្រុម​សម្ព័ន្ធ​មិត្ត​​របស់​ពួក​គេ បាន​សម្លាប់​​ជន​ស៊ីវិល​​យ៉ាង​ហោច​ណាស់​ ៨៥​នាក់​​តាំង​ពី​ថ្ងៃ​ទី៣១ ខែ​ធ្នូ​​ ក្នុង​ការ​បង្កើន​​ការ​វាយប្រហារ​​ប្រឆាំង​ លើ​តំបន់​ហ៊ុមព័ទ្ធ​​ក្រុម​ឧទ្ទាម​​​នៅ​ហ្គូតា​ខាង​កើត​​ នេះ​បើ​យោង​តាម​​ការ​ឲ្យ​ដឹង​​ពី​អ្នក​ទទួល​ខុស​ត្រូវ​​ សិទ្ធិមនុស្ស​​អង្គការ​​សហប្រជាជាតិ​​​ បាន​បញ្ជាក់​កាល​ពី​​ថ្ងៃ​​ពុធ​កន្លង​ទៅ​។ ​រុស្ស៊ី​បាន​​ទាត់​ចោល​​ការ​ចោទ​ប្រកាន់​​ថា យន្តហោះ​​ចម្បាំង​របស់​ខ្លួន​​មាន​គោល​ដៅ ​​វាយប្រហារ​​ទៅ​លើ​ជន​​ស៊ីរី​នោះ៕

អត្ថបទ៖​ រិទ្ធី