Guangzhou Evergrande ច្រាន​ចោល​រឿង​ផ្ទេរ​មក​ចិន​របស់ Aubameyang ក្នុង​តំលៃ​កំណត់ត្រា​

107

បាល់ទាត់៖ ក្លឹប​បាល់ទាត់​ចិន Guangzhou Evergrande បាន​ច្រាន​ចោល​ពាក្យ​ច​ចាម​អារាម​ ដែល​បាន​ចុះផ្សាយ​ថាខ្សែប្រយុទ្ធ​ហ្កា​បុ​ង Pierre-Emerick Aubameyang ខិត​ជិត​ផ្ទេរ​មកកាន់ Guangzhou Evergrande ក្នុង​តំលៃ​កំណត់ត្រា​។

 

​​សារព័ត៌មាន Daily Mail បាន​ចុះផ្សាយ​ថា Guangzhou Evergrande បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​នាំ​យក Aubameyang នៅ​រដូវ​កាល​ក្រោយ​ជាមួយ​នឹង​តំលៃ​ផ្ទេរ 60លាន​អឺរ៉ូ ដោយ​កីឡាករ​ហ្កា​បុ​ង​រូប​នេះ​នឹង​ចាក​ចេញពី Dortmund ក្រោយ​ចប់​រដូវ​កាល​នេះ​។ ​Aubameyang ពីមុន​ធ្លាប់​មាន​ទំនាក់ទំនង​ផ្ទេរ​ចេញពី Dortmund ទៅ​កាន់​ក្លឹប​ជា​ច្រើនតែ​មិនមែន​ចិនដូចជា Arsenal, Liverpool និង Atletico Madrid ជាដើម​។ ​សូម​បញ្ជាក់​ថា កីឡាករ​វ័យ 28ឆ្នាំ​រូប​នេះ​ផ្ទេរ​ពី​ក្លឹប​បារាំង Saint Etienne នៅ​ឆ្នាំ2013 មកកាន់ Borussia Dortmund រក​បាន 98គ្រាប់​ហើយ​ក្នុង​ការ​បង្ហាញខ្លួន 143ប្រកួត​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ