ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ ២​នាក់​បាត់​បង់ជីវិត​អំឡុង​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​ទាហាន​អ៊ីស្រាអែល​ក្នុង​តំបន់ Gaza និង West Bank

42

វេសបែង៖ ​ប្រភព​ពី​ក្រុម​គ្រូពេទ្យ​ប៉ា​ឡេ​ស្ទី​ន និង​សាក្សីបាន​ឲ្យ​ដឹង​ថា​ យុវជន​ប៉ា​ឡេ​ស្ទី​ន​ ២​នាក់​ត្រូវ​បាន​ទាហាន​អ៊ីស្រាអែល​បាញ់សម្លាប់​ អំឡុង​ការ​ប៉ះ​ទង្គិច​គ្នា​មួយ​ចំនួន​កាលពី​ថ្ងៃព្រហស្បតិ៍ក្នុង​តំបន់​ Gaza និង​តំបន់ West Bank ដែល​ត្រួតត្រា​ដោយ​អ៊ីស្រាអែល។តាម​ការ​បញ្ជាក់​ពី​ក្រុម​គ្រូពេទ្យ​និង​សាក្សីឲ្យ​ដឹង​ថា​ យុវជន​ម្នាក់​អាយុ ១៦​ឆ្នាំ​ម្នាក់​ត្រូវ​បាន​សម្លាប់​ និង​ពីរ​នាក់​ផ្សេងទៀត​ត្រូវ​បាន​រង​របួស​ អំឡុងការ​ប៉ះទង្គិច​មួយ​នៅ​ក្បែរ​របង​ព្រំដែន​ហ្គា​ហ្សា-អ៊ីស្រា​អែល ដែល​ពួក​ប៉ា​ឡេ​ស្ទី​ន​បាន​គប់​ដុំ​ថ្ម​ទៅលើ​កងកម្លាំង​អ៊ីស្រាអែល ​ដែល​ធ្វើ​ឲ្យ​យុវជន​ម្នាក់​រង​របួស​។​ ​ស្ត្រី​អ្នកនាំពាក្យ​ទាហាន​អ៊ីស្រា​អែល​បាន​និយាយ​ថា ការ​ប៉ះទង្គិច​ដោយ​ហិង្សា​ទាំងនេះ​បាន​ផ្ទុះ​ឡើង​នៅ​ទីតាំង​ ២​កន្លែង​តាម​បណ្ដោយ​ព្រំដែន​តំបន់​ហ្គា​ហ្សា និង​មាន​ពលរដ្ឋប៉ា​ឡេស្ទី​នប្រមាណ ​៥០​នាក់​ចូលរួមដោយមាន​ខ្លះ​គប់​ដុំ​ថ្ម​ និង​ខ្លះ​ដុត​កង់រថយន្ត​រមៀល​ ដែលបណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ទាហាន​អ៊ីស្រាអែល ដែលឆ្លើយតប​ដោយ​ការព្រមានបាញ់​។

​​ក្រសួងសុខាភិបាល​ប៉ា​ឡេ​ស្ទី​នបាន​ឲ្យ​ដឹង​ថា​ ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​នទី​២​ មានវ័យ​ ១៦​ឆ្នាំ​បាន​បាត់​បង់​ជីវិត​ ក្នុង​ការ​ប៉ះទង្គិច​នៅ​ភូមិប៊ូ​រី​នជិតទីក្រុងណា​ប្លើ​សកណ្ដាល​តំបន់ West Bank៕
អត្ថបទ៖ សុខ​មាន