Boston Celtics ឈ្នះ Philadelphia បាល់បោះ​ក្រប​ខណ្ឌ NBA អាមេរិក​លើទឹក​ដី​អង់គ្លេស​

166

បាល់​បោះ៖ ​ក្រុម​បាល់បោះ Boston Celtics បាន​យកឈ្នះ Philadelphia 114-103 នៃ​ក្រប​ខណ្ឌ NBA អាមេរិក នៅ​ចំពោះ​មុខ​អ្នកគាំទ្រ​ក្នុង​កីឡដ្ឋាន O2 Arena ទីក្រុង​ចក្រភព​អង់គ្លេស​។ ​នេះ​ជា​ប្រកួត​ទី8 ក្នុង​រដូវ​កាល NBA ដែល​រៀបចំ​នៅ​ទីក្រុង​ឡុង​ដ៍​ចក្រភព​អង់គ្លេស​ និង​ត្រូវ​បាន​ចាត់​ជា​ទឹកដី​របស់ Philadelphia ដោយ NBA បាន​ពន្លាត​សក្ដានុពល​របស់​ខ្លួន​ចេញ​ខាងក្រៅ​ទឹកដី​អាមេរិក​ ដែល​ផ្នែក​មួយ​នៃ NBA’s Global Game Series​។

​​ការប្រកួត​បាន​បញ្ចប់​ពាក់​កណ្តាល​ផ្លូវ​ដោយ​ម្ចាស់ផ្ទះ Philadelphia នាំមុខ 57-48 តែ​ក្រុម​ដែល​កំពុង​នាំ​មុខ​គេ នៅ​ភាគ​ខាងកើត Eastern Conference, Boston Celtics មានប្រៀប​ជាង​នៅ​ពីរ​វគ្គ​ចុងក្រោយ និង​យកឈ្នះ​វិញចុងក្រោយ​លទ្ធផល 114-103 ក្នុង​នោះ​កីឡាករ​របស់ Philadelphia, JJ Reddick រក​បាន 22ពិន្ទុ​ ខណៈ Celtics, Kyrie Irving រក​បាន 20ពិន្ទុ​។ ​ភ្ញៀវ​ចូលរួម​ទស្សនាការ​ប្រកួត​នេះ​ រួមមាន​តារា​បាល់​ទាត់​ល្បី​ៗ​ដូចជា Raheem Sterling, Eden Hazard, Hector Bellerin, Antoine Griezmann, Alexander Lacazette និង Pedro ជាដើម​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ