ក្រសួង​ដែនដី ជំរុញ​មន្ត្រី​យកចិត្តទុកដាក់​ផ្ដល់​សេវាសាធារណៈ​ជូន​ពលរដ្ឋ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​

101

ព្រះសីហនុ ៖ ​មន្ត្រី​រៀបចំ​ដែនដី នគរូបនីយកម្ម ​សំណង់ និង​សុរិយោដី ខេត្ដ​ព្រះសីហនុ ​អាជ្ញាធរ​ដែនដី​ និង​សមត្ថកិច្ច​ពាក់ ព័ន្ធ​នានា​ជុំវិញ​ខេត្ដ រួមគ្នា​ធ្វើ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ការងារ​បន្ដ ​ឆ្នាំ​២០១៨ នៅ​សាលា​ខេត្ដ​ព្រះសីហនុ​។

ឯកឧត្ដម ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម ​និង​សំណង់ ក្នុង​សន្និបាត​បូក សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ការងារ​បន្ដ​ឆ្នាំ​២០១៨ នៅ​សាលា​ខេត្ដ​ព្រះសីហនុ​ កាលពី ថ្ងៃទី​១១ ខែមករា ​ម្សិលមិញ ប្រាក់ខែ​របស់​មន្ត្រី​រាជកា​រ​ចាប់ពី​ឆ្នាំ​២០១៨​នេះ​តទៅ កើន​ឡើង​ល្អប្រសើរ ​ដូច្នេះ មន្ត្រី​រដ្ឋ ត្រូវ​បន្ដ​ខិតខំ​ ប្រឹងប្រែង​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង ​ក្នុង​ការ​ផ្ដល់​សេវាសាធារណៈ​មានគុណ​ភាពល្អ ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា ប្រកួត​ប្រជែង​ជាមួយ​វិស័យ​ឯកជន​ ដោយ​យក​ភិបាល​កិច្ច​ល្អជា​ស្នូល​។

លោក នួន ប៉ុក ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ​ខេត្ដ​ព្រះសីហនុ បាន​លើកឡើង​បញ្ជាក់​អំពី​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ ​និង​ទិសដៅ​ឆ្នាំ​២០១៨​ បន្តថា​ ឆ្នាំ​២០១៧​កន្លងទៅ មន្ទីរ បាន​ខិតខំ​ប្រឹងប្រែង​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ជុំវិញ​ខេត្ដ ​ធ្វើ​ការងារ​ច្រើនជាង​ឆ្នាំមុនៗ ​ហើយ​សម្រេច បាន​លទ្ធផល​ការងារ​ល្អប្រសើរ ​ទៅលើ​វិស័យ​ដីធ្លី វិស័យ​រៀបចំ​ដែនដី នគរូបនីយកម្ម ​ការងារ​គ្រប់គ្រង និង​ការ អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​ វិស័យ​សំណង់ វិស័យ​លំនៅឋាន ​និង​វិស័យ​ផ្សេងៗ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​កាត់បន្ថយ​នូវ​ទំនាស់​​ដីធ្លី បន្ដ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​ខេត្ដ​ព្រះសីហនុ​។

លោក ​បាន​បន្ដថា ឆន្ទៈ និង​ការ​ខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ ​មន្ត្រីរាជការ ​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ដ ​ព្រះសីហនុ និ​ង​ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម ​សំណង់ និង​ភូមិបាល​ក្រុង​-​ស្រុក​ទាំង​បួន ព្រមទាំង​ការ​ ចូលរួមចំណែក​របស់​ក្រុម​ដោះស្រាយ​វិវាទ​ដីធ្លី​ថ្នាក់​ក្រសួង និង​ខេត្ដ​ បាន​អនុវត្ដ​ការងារ​យ៉ាងសកម្ម ដោយ​ប្រកាន់ ភ្ជាប់​នូវ​ក្រមសីលធម៌ មនសិការ​វិជ្ជាជីវៈ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។ ទន្ទឹមគ្នា​នេះដែរ ​លោក​បាន​សំណូមពរ ដល់​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់ ​និង​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ មេ​ត្ដា ​ធ្វើជា​គំរូ​ល្អ មន្ត្រី​ល្អ បុគ្គលិក​ល្អ ចូលរួម​សហ ការ​គ្នា​ផ្ដល់​សេវាសាធារណៈ​ល្អ ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​៕