លោក Heiko Herrlich គិត​ថា​នឹង​អាច​យក 3​ពិន្ទុ​ពី Bayern Munich សប្ដាហ៍​ទី​18 Bundesliga

115

បាល់ទាត់៖ បន្ទាប់ពី​សម្រាក​ការប្រកួត​អំឡុង​ពេល​រដូវរងា​ក្នុង​រយៈពេល​ជិត​មួយ​ខែ នៅ​ពេល​ក្រុមបាល់ទាត់​ក្នុង​លីហ្គ​កំពូល​អាល្លឺម៉ង់ Bundesliga បាន​ចាប់ផ្ដើម​សកម្មភាព​ហ្វឹកហាត់​ត្រៀម​ប្រកួត​វិញ​ហើយ​។

​ក្រុម​ដែល​កំពុង​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​4 Bayer Leverkusen បាន​ហ្វឹកហាត់​នៅ​ជំរំ​របស់​ខ្លួន ដើម្បី​ត្រៀម​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ FC Bayern Munich ក្នុង​សប្ដាហ៍​ទី​18 រាត្រី​នេះ​។​ ក្រោយ​ដឹកនាំ​កូន​ក្រុម​ហ្វឹកហាត់​រួច លោក Heiko Herrlich គ្រូ​បង្វឹក Leverkusen បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​មុន​ការប្រកួត​ថា អ្វីៗ​គឺ​រៀបរយ​អស់ហើយ​ក្នុង​ការ​ប្រកួត​មួយ​នេះ ព្រោះ​លោក​ចង់បាន 3​ពិន្ទុ​ពី Bayern Munich ក្រោម​ហេតុផល​នៃ​ការ​បង្ក​កំហុស​របស់​គូប្រកួត គឺជា​ឱកាស​ក្នុង​ការ​បង្កើត​គ្រាប់​បាល់​និង​ដណ្ដើម​ជ័យជំនះ​។

​បើ​យើង​ងាក​ទៅកាន់ Bayern Munich វិញ​គឺ​ទទួល​បាន​ផ្លែផ្កា​ច្រើន ក្នុង​ប៉ុន្មាន​ប្រកួត​ចុងក្រោយ ជាពិសេស​ពេល​ប្រកួត​កម្ដៅ​សាច់​នៅ​ប្រទេស​កាតា​ដោយ​បាន​ឈ្នះ​ក្រុម Al-Ahli របស់​កាតា 6-0​។ ចំពោះ​តារាង​ចំណាត់ថ្នាក់​វិញ Bayern Munich កំពុង​ឈរ​កំពូល​រា​តាង មាន 41​ពិន្ទុ ដាច់ 11​ពិន្ទុ​ពី​ក្រុម​លេខ​2 Schalke ខណៈ​ដែល Dortmund និង Levekusen មាន 28​ពិន្ទុ​ដូចគ្នា​៕

​អត្ថ​ប​ទ៖ ឈិ​ត រតនា