កីឡដ្ឋាន​ថ្មី​របស់ Spurs និង​ស្វាគមន៍​ការប្រកួត​ដំបូង​បំផុត​របស់​ខ្លួន​គឺ​ការប្រកួត​បាល់​ឱប NFL

55

បាល់ទាត់៖ ​កីឡដ្ឋាន​ថ្មី​របស់​ក្រុម​មាន់​ក្នាយ​មាស Tottenham Hotspur នឹង​ត្រូវ​យក​មក​រៀប​ចំ​បើក​ការប្រកួត​ដំបូង​លើ​ប្រភេទ​កី​ឡ​បាល់​ឱប NFL នៅ​ក្នុង​ឆ្នាំនេះ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​រ​បស់​ការប្រកួត National Football League ដែល​ហៅ​កាត់​ថា NFL។National Football League រឺ​ហៅ​កាត់​ថា NFL នេះ​ជា​ការ​ប្រកួត​មួយ​ដ៏​ពេញ​និយម​បំផុត​នៅ​សហរដ្ឋអាមេរិក អូស្ត្រាលី និង​ញូ​ហ្ស៊ី​ឡេ​ន ខណៈ​ការប្រកួត​មាន​កើតឡើង​នៅ​កីឡដ្ឋាន​ថ្មី​របស់ Spurs គឺ​ជំនួប​រវាង​ក្រុម​ខ្លាំង​ពីរ Oakland Raiders ជួប​ប្រកួត​ជាមួយ Seattle Seahawks នៅ​ថ្ងៃ​ទី​១៤ ខែ​តុលា​ខាងមុខ។​ ​ប្រធាន​ក្លឹប​មាន់​ក្នាយ​មាស Tottenham Hotspur លោក Daniel Levy បាន​ថ្លែង​ឲ្យ​ដឹង​ថា ​ពួក​យើង​ចង់​បង្កើត​ឲ្យ​មាន​អ្វី​ប្លែក​ជាមួយ​នឹង​កីឡដ្ឋាន​ថ្មី​របស់​ពួក​យើង​ពោល​គឺ​ចង់​ផ្សារភ្ជាប់​ទំនាក់ទំនង​អ្នកគាំទ្រ​បាល់ទាត់​នឹង​បាល់​ឱប​ឲ្យ​ល្អជា​បច្ចុប្បន្ន​។​​

រីឯ​លោក Mark Waller ដែល​ជា​នាយករង​ក្រុម​ប្រតិបត្តិ NFL បាន​លើក​ឡើង​ដែរ​ថា​ឆ្នាំនេះ​ពួក​យើង​មាន​គំរោង​ឲ្យ​មានការ​ប្រកួត​បាល់​ឱប​ដ៏​ល្បីល្បាញ​មួយ​នេះ​ឲ្យ​មាន​៣​ប្រកួត តែ​ជំហាន​ដំបូង​អាច​១​ប្រកួត​សិន ខណៈ​ដែល​អនាគត​ពួក​យើង​នឹង​រៀបចំ​ឲ្យ​មាន​មិន​ក្រោម ១៩​ប្រកួត​ឡើយ​ក្នុង​ពេល​ ១០​ឆ្នាំ​បន្ទាប់​។​
​ ​
​ដោយ​៖ ទឹម សុវណ្ណារិទ្ធ