Chase Keopka ហើយ​នឹង Branden Grace នាំមុខ​រួមគ្នា​នៅ​កម្មវិធី European Tour’s South African Open

106
កីឡាករ​វាយ​ហ្គោល​អាមេរិក Chase Keopka

ហ្គោល៖ ​កីឡាករ​វាយ​ហ្គោល​អាមេរិក Chase Keopka ហើយ​នឹង Branden Grace របស់​ម្ចាស់ផ្ទះ​ពិតជា​ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់​ដោយ​គេ​បាន​នាំមុខ​រួមគ្នា​ក្នុង​ការ​ប្រកួត​ថ្ងៃ​ទី​១ ​នៃ​ព្រឹត្តិការណ៍ European Tour South African Open ដែល​មាន​ប្រាក់​រង្វាន់​ដល់​ទៅ ៤.៦​លាន​ដុល្លារ​អាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​ម៉ិ​ញ។

កីឡាករ Branden Grace

​​អ្នក​ទាំងពីរ Keopka នឹង Grace ធ្វើបាន 7 under par 65 ដូច​ៗ​គ្នា​ក្នុង​ថ្ងៃ​ទី​១​នេះ ​ពោល​គឺ​បាន​នាំមុខ​ចំនួន 1 stroke ទៅលើ​កីឡាករ​មកពី​អង់គ្លេស Chris Paisley លេខ២៨៩ ពិភពលោក នឹង​លេខ៣ កីឡាករ​អេ​ស្ប៉ា​ញ Nacho Elvira វ័យ ៣១ ឆ្នាំ​ដែល​ធ្វើ​បាន 5 under par 67 រួម​ជាមួយ​កីឡាករ ​៣​រូប​ផ្សេងទៀត​ដូចជា Neil Bradley របស់​ស្កុ​ត​ឡេ​ន កីឡាករ​ម្ចាស់​ស្រុក Sterne Richard ហើយ​កីឡាករ Erik van Rooyen ផង​ដែរ។​ ​ចំណែក​ឯ​កីឡាករ​ជើងឯក​ឆ្នាំ២០១៥ សញ្ជាតិ​អង់គ្លេស Andy Sullivan ឈរ​នៅ​លេខ​រៀង​ទី៣១ ធ្វើ​បាន 2 under par 70 ដោយឡែក​ឯក​បេក្ខភាព​ម្ចាស់​ការពារ​តំណែង​ជើងឯក​ឆ្នាំទៅ Graeme Storm វិញ​ធ្វើ​មិនបាន​ល្អ​ឡើយ ដោយ​ឈរ​នៅ​លេខ​រៀង​រួម​ទី113 មាន​ត្រឹមតែ 3 level par 75 ដោយ​ប្រឈមមុខ​នឹង​ការ​កាត់ចោល​ផង​ដែរ៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ