សម្តេច​តេ​ជោ ​ប្រកាស​ពន្យារពេល​១០​ថ្ងៃ​ទៀត ​សម្រាប់​ការ​តាំង​ពិព័រណ៍​សមិទ្ធិ​ផល​នៃ​កិច្ច​សហប្រតិបត្តិការ ​មេគង្គ​-​ឡាន​ឆាង

46

ភ្នំពេញ ​៖ ប្រមុខ​រាជរដ្ឋាភិបាល ​បាន​ប្រកាស​ពន្យារ​រយៈពេល​១០​ថ្ងៃ​ទៀត ​សម្រាប់​ការ​តាំង​ពិព័រណ៍​សមិទ្ធិ​ផល​ នៃ​កិច្ចសហប្រតិបត្តិការ ​មេគង្គ​-​ឡាន​ឆាង លើក​ទី​២​ ដែល​មាន​ទីតាំង​ក្នុង​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី ដើម្បី​អនុញ្ញាត​ ឱ្យ​ប្រជាពលរដ្ឋ ​និង​សិស្ស​-​និស្សិត ​បាន​ចូល​ទស្សនា ។

សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ ​ប្រកាស​ពន្យា​ពេល​សម្រាប់​ការ​តាំងពិព័រណ៍​សមិទ្ធិ​ផល​នៃ​កិច្ច​សហប្រតិបត្តិការ​ មេគង្គ​-​ឡាន​ឆាង ​លើក​ទី​២ ​ដែល​មាន​ទីតាំង​ក្នុង​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី ដើម្បី ឱ្យ​ប្រជាពលរដ្ឋ ​និង​សិស្ស​-​និស្សិត ​បាន​ចូល​ទស្សនា នោះ​ខណៈ​សម្តេច​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​កិច្ច​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី ​នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​១២ ​ខែមករា​ ដើម្បី​ឆ្លង​៖

-​ ​សេចក្តីព្រាង​យុទ្ធសាស្ត្រ​នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា ​ឆ្នាំ​២០១៨២០២៥ ។

-​ ​របាយការណ៍​ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ ​នូវ​គោលនយោបាយ​ពាណិជ្ជកម្ម​កម្ពុជា​លើក​ទី​២​ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ២១ ខែ វិច្ឆិកា ឆ្នាំ​២០១៧ នៅ​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វី​ស

-​ ​បញ្ហា​ផ្សេងៗ​៖ សំណើសុំ​ការយល់ព្រម​ពី​គណៈរដ្ឋមន្ត្រី​ដើម្បី​សុំ​សច្ចាប័ន​នីតិប្បញ្ញត្តិ​លើ​៖ កិច្ចព្រមព្រៀង​ស្តីពី​ការ​ជំរុញ ​និង​សម្រួល​ពាណិជ្ជកម្ម​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ -​វៀតណាម​។

ក្រោយពី​បាន​ស្តាប់​របាយការណ៍​ និង​មតិ​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​ កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​បានសម្រេច​អនុម័ត នូវ​របៀបវារៈ​ខាងលើនេះ ​ហើយ​នៅក្នុង​ឱកាស​នេះដែរ សម្តេច​តេ​ជោ ​ក៏បាន​ប្រកាស​ពន្យារ​១០​ថ្ងៃ​ទៀត ​សម្រាប់​ការ​តាំងពិព័រណ៍​សមិទ្ធិ​ផល​នៃ​កិច្ច​សហប្រតិបត្តិការ​ មេគង្គ​-​ឡាន​ឆាង លើក​ទី​២ ​ដែល​មាន​ទីតាំង​ក្នុង​ទីស្តីការគណៈរដ្ឋមន្ត្រី ​ដើម្បី​អនុញ្ញាត ​ឱ្យ​ប្រជាពលរដ្ឋ​ និង​សិស្ស​-​និស្សិត ​បាន​ចូល​ទស្សនា​៕