ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតីភាព បិទវេទិកាអ្នកសារព័ត៌មាននិងអ្នកនាំពាក្យ ដែលរៀបចំដោយសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា

46

ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០១៨ បានអញ្ជើញជាធិបតីភាពនៅក្នុងពិធីបិទ «វេទិកាអ្នកសារព័ត៌មាននិងអ្នកនាំពាក្យ» ដែលរៀបចំឡើងដោយសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (...)

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានមានប្រសាសន៍នៅក្នុងវេទិការនេះថា តាមពិតក្រសួងចង់ឲ្យមានពិធីជួបជុំអ្នកសារព័ត៌មាន និងអ្នកនាំពាក្យ ព្រោះក្រុមអ្នកទាំងពីរប្រភេទនេះ គឺមានសារៈសំខាន់ដូចគ្នា ព្រោះបុគ្គលសំខាន់ទាំងពីរប្រភេទនេះគឺត្រូវស្វែងយល់ពីគ្នាទៅវិញទៅមក។ ឯកឧត្តមបានស្នើរឲ្យអ្នកសារព័ត៌មានទាំងអស់សូមកុំផ្ចាញ់ផ្ចាលអ្នកនាំពាក្យ ហើយត្រូវយល់ថា អ្នកសារព័ត៌មាន និងអ្នកនាំពាក្យប្រៀបដូចផ្នែកសំខាន់នៅក្នុងរាងកាយតែមួយ មិនអាចបាត់មួយបាននោះទេ។ ឯកឧត្តមក៏បានស្នើរទៅកាន់អ្នកនាំពាក្យដូចគ្នាត្រូវក្ដោបព្រឹត្តិការណ៍ឲ្យជុំដើម្បីបេសកម្មក្នុងនាមជាមន្រ្តីផ្តល់ព័ត៌មានដល់សារធាណៈជនតាមរយៈសារព័ត៌មានឲ្យបានច្បាស់ផងដែរ ហើយអ្នកនាំពាក្យដឹងមិនច្បាស់សូមកុំជំនះឆ្លើយតបជាមួយអ្នកសារព័ត៌មាន។ ឯកឧត្តមបញ្ចាក់ថា បើទោះបីជាគ្មានសាលាដើម្បីបង្រៀនអ្នកនាំពាក្យក៏ពិតមែន ប៉ុន្តែអ្នកនាំពាក្យត្រូវបានជ្រើសរើសចេញពីសាលាបណ្ដុះបណ្ដាលសារព័ត៌មាន (DMC)

លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (...) បានថ្លែងអំណរគុណដល់ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទវេទិកាដោយលោកបានលើកឡើងអំពីការផ្លាស់ប្តូរមតិយោបល់ដែលអ្នកនាំពាក្យអ្នកអ្នកសារព័ត៌មានថា « កន្លងមកអ្នកនាំពាក្យ និងអ្នកយកព័ត៌មានខ្លះយល់ច្រឡំថាមានការកេងចំណេញគ្នាក្នុងការផ្សព្វផ្សាយ អ្នកនាំពាក្យត្រូវផ្តល់ព័ត៌មានឲ្យបានច្បាស់លាស់ និងត្រឹមត្រូវ ហើយគោរពវិជ្ជាជីវៈរបស់ខ្លួន។ លោកបញ្ជាក់ថា នៅក្នុងកិច្ចពិភាក្សានេះ អ្នកសារព័ត៌មានបានលើកឡើងអំពីការរើសអើងរបស់អ្នកនាំពាក្យខ្លះ ជាមួយស្ថាប័នព័ត៌មាន ធំ ឬតូច ហើយថាអ្នកនាំពាក្យមួយចំនួន មិនសូវសហការណ៍ផ្តល់ព័ត៌មាន និងត្រូវដឹងពីអ្វីដែលអ្នកព័ត៌មានចង់បាន ។ លោកថា កិច្ចពិភាក្សានេះ បានលើកឡើងថា ក្រសួងស្ថាប័នមួយចំនួន នៅខ្វះអ្នកនាំពាក្យនៅឡើយ និងសូមឲ្យអ្នកនាំពាក្យយោគយល់ដល់អ្នកព័ត៌មានចំពោះការផ្តល់បទសម្ភាសន៍ និងពេលវេលាផ្សាយរបស់ស្ថាប័នព័ត៌មាន។ លោកបញ្ជាក់ថា នៅក្នុងវេទិកានេះ អ្នកចូលរួមក៏បានសំនូមពរឲ្យអ្នកសារព័តមាន និងអ្នកនាំពាក្យ មានការគោរពគ្នាទៅវិញទៅមក បង្កើតសាលាបណ្តុះបណ្តាលអ្នកនាំពាក្យ ចងក្រងឯកងសារសម្រាប់អ្នកនាំពាក្យ។

ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ហ៊ុយ វណ្ណៈ បញ្ជាក់ថា នៅពេលដ៏ឆាប់ខាងមុខនេះ អគារអចិន្ត្រៃរបស់ ស...ក នឹងត្រូវបានបង្កើតឡើង ដើម្បីមានលទ្ធភាពក្នុងការជួយលើកស្ទួយវិស័យសារព័ត៌មាននៅកម្ពុជា។

សូមបញ្ជាក់ថា វេទិកាដែលរៀបចំឡើងនៅទីស្នាក់ការកណ្តាលរបស់ ស...ក ក្នុងរាជធានីភ្នំពេញនេះ មានការអញ្ជើញពីស្ថាប័នផ្សេងចំនួន ៦៤ ស្ថាប័ន ដែលក្នុងនោះមន្ត្រីអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីព័ត៌មានស្ថានទូត មន្ត្រីព័ត៌មានអង្គការសង្គមស៊ីវិលនិងវិស័យឯកជន អ្នកវិភាគ និពន្ធនាយក និងអ្នកសារព័ត៌មាន ប្រមាណ ១០០ នាក់ រួមមាន៖ រដ្ឋសភា, ទីស្តីការគណរដ្ឋមន្ត្រី, ក្រសួងការបរទេស, ..., ក្រសួងយុត្តិធម៌, ក្រសួងមហាផ្ទៃ, ក្រសួងការពាជាតិ, ក្រសួងបរិស្ថាន, ក្រសួងរ៉ែ និងថាមពល, ក្រសួងព័ត៌មាន, អង្គភាពប្រឆាំងអំពើពុករលួយ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, European Union (EU), ..., វិទ្យាស្ថានCIMS, ដេប៉ាតាម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍(DMC), NSSF, សាកលវិទ្យាល័យចម្រើនពហុវិជ្ជា (CUP), វិទ្យាស្ថានសន្ទនាមេគង្គ (MDI), .., សាមាគមកាត់ដេរ (GMAC), សាមាគមកម្ពុជាដើម្បីការពារអ្នកកាសែត (CAPJ), ស្ថានីយទូរទស្សន៍ CNC, ស្ថានីយទូរទស្សនអប្សរា, ស្ថានីយទូរទស្សន៍បាយ័ន្ត, ស្ថានីយទូរទស្សន៍ CTV8, 26. ស្ថានីយទូរទស្សន៍ Sea TV, ស្ថានីយទូរទស្សន៍ហង្សមាស, ស្ថានីយទូរទស្សន៍ជាតិកម្ពុជា, ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៩, ស្ថានីយទូរទស្សន៍PNN, ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣, MTV Online, កាសែតភ្នំពេញប៉ុស្តិ៍, មជ្ឈមណ្ឌលព័ត៌មានស្ត្រីFM102, កាសែតនគរវត្ត, Swift News, Krama News, Sinchour Daily, វិទ្យុជាតិកម្ពុជា, វិទ្យោវាយោ (Vayo), ទីភ្នាក់ងារសារព័ត៌មាន AP, កាសែតខ្មែរថែម (The Khmer Time), កាសែតកម្ពុជាថ្មី, Fresh News, គេហទំព័រ១រៀល, ទីភ្នាក់ងារសារព័ត៌មាន AFP, Thmey Thmey, កាសែតនិសិ្សតខ្មែរ, កាសែតផ្កាយព្រឹក, គេហទំព័ររស្មីភ្នំឧដុង្គ, សម្លេងខ្មែរស្នេហាជាតិ, ដើមអំពិល, ថ្មីពិត, វិទ្យុសំឡេងប្រជាធិបតេយ្យ VOD, Creative Translation Agency, វិទ្យុភ្នំពេញ FM 94 MHz, ស្ថានីយទូរទស្សន៍ CTN, ស្ថានីយទូរទស្សន៍ CTN International, ស្ថានីយទូរទស្សន៍ My TV, ស្ថានីយទូរទស្សន៍ One TV