សំណុំ​រឿង​សង្គ្រាម​ស៊ីវិល​នៅ​ប្រទេស​ស៊ី​រី​ និង​យេ​មែន ​គឺជា​ប្រធានបទ​សំខាន់​ក្នុង​ជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ និង​អារ៉ាប៊ីសាអូឌីត

34

អាមេរិក៖ រដ្ឋមន្ត្រីការបរទេស​របស់​សហរដ្ឋអាមេរិក លោក Rex Tillerson បាន​ទទួល​ស្វាគមន៍​សម​ភាគី​របស់​លោក គឺ​រដ្ឋមន្ត្រីការបរទេស​របស់​ប្រទេស​អា​រ៉ា​ប៊ីសា​អូឌីត លោក Adel Al Jubeir នៅ​ទីក្រុង​វ៉ាស៊ីនតោន។​សំណុំរឿង​សង្គ្រាមស៊ីវិល​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ និង​​យេ​មែន គឺជា​ប្រធាន​បទ​សំខាន់​ក្នុង​ជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេ​ស​ទាំងពីរ ដោយសារតែ​ទាំង​សហ​រដ្ឋ​អាមេរិក​ និង​អា​រ៉ា​ប៊ីសា​អូឌីតសុទ្ធ​តែ​ជា​ភាគី​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​សង្គ្រាម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ និង​ប្រទេស​យេ​មែន​នេះ​។​ លោក Rex Tillerson បាន​អោយ​ដឹង​ថា គោលដៅ​សំខាន់​របស់​សហរដ្ឋ​អា​មេរិកគឺ​បញ្ចប់​សង្គ្រាមស៊ីវិល​ នៅ​ក្នុង​ប្រទេស​ទាំងពីរ​អោយ​បាន​ឆាប់​បំផុត រួមទាំង​ការ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​នឹង​ក្រុម​ភេរវករ​ពិភពលោក​ផង​ដែរ។

​សូម​បញ្ជាក់​ជូន​ថា សហរដ្ឋអាមេរិក​ និងអា​រ៉ា​ប៊ីសា​អូឌីត គឺជា​ប្រទេសគាំទ្រ​ក្រុម​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល​ក្នុង​សង្គ្រាមស៊ីវិល​នៅ​​ប្រទេស​ស៊ី​រី​ និងគាំទ្រ​រដ្ឋាភិបាល​ក្នុង​សង្គ្រាមស៊ីវិល​នៅ​ក្នុង​ប្រទេស​យេ​មែន៕
អត្ថបទ៖ សារីម