អ៊ីរ៉ង់​មិន​ចរចា​សារ​ជាថ្មី​ម្ដង​ទៀត​ទេ​ជាមួយ​ប្រទេស​មហាអំណាច​ពិភពលោក​ជុំវិញ​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​

36

អ៊ីរ៉ង់៖ រដ្ឋមន្ត្រីការបរទេស​របស់​ប្រទេស​អ៊ីរ៉ង់​លោក Mohammad Javad Zarif បាន​អោយ​ដឹង​ថា អ៊ីរ៉ង់​នឹង​មិន​ចូលរួម​កិច្ចចរចា​សារ​ជាថ្មី​ម្ដង​ទៀត ជាមួយ​ប្រទេស​មហាអំណាច​ពិភពលោក ​ជុំវិញ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នោះ​ទេ។

​លោក Mohammad Javad Zarif បាន​បន្ថែម​ថា មហាអំណាច​ពិភពលោក ៥​បូក​១ បាន​ចុះហត្ថលេខា​រួចជាស្រេច​ទៅ​ហើយ ​ជាមួយ​អ៊ីរ៉ង់​លើ​កិច្ច​ព្រមព្រៀង​នេះដោយ​មិន​ចាំ​បាច់​សើរើ​ឡើងវិញ ​តាម​ការ​ចង់​បាន​របស់​អាមេរិក​នោះ​ទេ ហើយ​អាមេរិក​ក៏​ជា​ប្រទេស​ហត្ថលេខី​មួយ​ដែរ។​ ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​បែបនេះ គឺ​ត្រូវ​បាន​ធ្វើឡើងក្រោយពី​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​ទាមទារ​អោយ​សើរើ ឡើងវិញ ​នូវ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជា​មួយ​អ៊ីរ៉ង់ ដោយ​លោក ត្រាំ បាន​ចាត់ទុក​ថា កិច្ចព្រមព្រៀង​នេះគឺ​ចាញ់​ប្រៀប​អ៊ីរ៉ង់។​ សូម​រំលឹក​ផង​ដែរ​ថា កាលពី​ឆ្នាំ​២០១៥​កន្លងទៅ មហាអំណាច​ ៥​បូក​១ នៅ​លើ​ពិភពលោកមាន​សហរដ្ឋ​អាមេរិក រុស្ស៊ី ចិន បារាំង អង់គ្លេស បូកនិងអាល្លឺម៉ង់ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់៕
អត្ថបទ៖ សារីម