ក្រុម​ការពារ​ជន​ស៊ីវិល​នៅ​​ស៊ី​រី​បាន​បង្ហោះ​វីដេអូ​ឃ្លី​ប​មួយ​ទាក់ទិន​ទៅ​នឹង​សោកនាដកម្ម ​ក្រោយ​ការ​ទម្លាក់​គ្រាប់បែក​លើ​ទីក្រុង​ហ្គោ​តា

41

ស៊ីរី៖ ក្រុម​ការពារ​ជន​ស៊ីវិល​នៅ​ប្រទេស​ស៊ី​រីបាន​បង្ហោះ​វីដេអូ​ឃ្លី​ប​មួយ ​ទាក់ទិន​ទៅ​នឹង​សោកនាដកម្ម​របស់​ជន​ស៊ីវិល​ស៊ី​រីដែល​បាន​បាត់បង់​ជីវិត​ និង​រងរបួស​គួរ​អោយ​សង្វេគ ក្នុង​ការ​ការ​ទម្លាក់​គ្រាប់បែក​ទៅលើ​ទីក្រុងហ្គោ​តា ដែល​ជា​ទីតាំង​កាន់កាប់​របស់​ក្រុម​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល៕ ​ឃ្លី​ប​វីដេអូបាន​បង្ហាញ​ពី​ក្រុម​ជួយសង្គ្រោះ​មួ​ក​ស ដែល​បាន​ចូល​ទៅ​ជួយជនរងគ្រោះ​មួយ​ចំនួន ដែល​បាន​កប់​នៅ​ក្រោម​គំនរ​បាក់បែក​នៃ​អគារ ដោយមាន​ឈាម​ហូរ​ស្រោច​ខ្លួន។​ ក្រុម​ភ្នាក់ងារ​អង្កេត​សិទ្ធិមនុស្ស​នៅ​ស៊ី​រី​បាន​អោយ​ដឹង​ថា ការ​ទម្លាក់​គ្រាប់បែក​តាម​យន្តហោះ​ទៅលើ​ទីក្រុងហ្គោ​តា ជិត​ទីក្រុង​ដា​ម៉ាស់ក្នុង​ប្រ​ទេ​ស៊ី​រី ដែល​ជាទី​តាំង​កាន់កាប់​របស់​ពួក​ឧទ្ទាម គឺជា​ស្នាដៃ​របស់​កងកម្លាំង​រដ្ឋាភិបាល។​ សូម​បញ្ជាក់​ជូន​ថា សង្គ្រាមស៊ីវិល​នៅ​ប្រទេស​ស៊ី​រីបាន​ឆាប់​ឆេះ​អស់​រយៈពេល​ជិត​ ៧​ឆ្នាំ​ហើយ និង​បាន​សម្លាប់​មនុស្ស​ជិត​កន្លះ​លាន​នាក់ ប៉ុន្តែ​មិនទាន់មាន​សញ្ញា​ត្រូវ​បញ្ចប់​នៅឡើយ​ទេ៕
អត្ថបទ៖ សារីម