សម្តេច​តេជោ​ ហ៊ុន​ សែន ​អញ្ជើញ​ទស្សនា​ពិព័រណ៍​យោធា ​និង​ការ​ប្រកួត​កីឡា​កងទ័ព​

41

 

ភ្នំពេញ​៖ ព្រឹក​ថ្ងៃ​ទី​១៣​ ខែ​មករា​នេះ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋ​មន្ត្រី ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ​បាន​ឆ្លៀត​ពេល​អញ្ជើញ​ទៅ​ទស្សនា​ការ​តាំង​ពិព័រណ៍​យោធា ​និង​ការ​ប្រកួត​កីឡាកង​ទ័ព​ដែលរៀប​ចំ​នៅ​កោះពេជ្រ ​រាជ​ធានី​ភ្នំពេញ​ ។  

នា​ឱកាស​អញ្ជើញ​ដល់​សម្តេច​តេជោ ​ប្រមុខ​រាជ​រដ្ឋាភិបាល ​អម​ដោយ​មន្ត្រី​អ្នក​មុខ​អ្នកការ​បាន​អញ្ជើញ​ទស្សនា​ពិព័រណ៍​យោធា ​និង​ការ​ប្រកួត​កីឡា​កង​ទ័ព ​ដែល​បាន​រៀប​ចំ​ឡើង​នៅ​កោះពេជ្រ​ រាជ​ធានី​ភ្នំពេញ​ដោយ​ក្តីមោទន​ភាព​ដែល​បាន​ឃើញ​វិស័យ​យោធា ​និង​កីឡា​កងទ័ព ​កង​យោធពល​ខេមរ​ភូមិន្ទ​ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ បាន​នឹង​កំពុង​រីក​ចម្រើន​ជា​បន្ត​បន្ទាប់​។ ​

នៅ​ក្នុង​ឱកាស​នោះ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋ​មន្ត្រី​ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​បាន​អញ្ជើញ​ទស្សនា​តាម​ស្តង់​នីមួយៗ​ ដែល​ស្តង់​ទាំង​នោះ​រួម​មាន​ការ​តុបតែង​ជា​សម្ភារៈ​យោធា ​ ,ការ​តុប​តែង​ជា​ព្រៃ​សិប្បនិម្មិត ​ ការ​តាំង​សម្ភារៈ​យោធា ​មាន​រថគ្រោះ​ រថ​ពាស​ដែក​ និង​អាវុធ​មួយ​ចំនួន​ទៀត​មក​ដាក់​តាំង​បង្ហាញ​ក្នុង​ពិព័រណ៍​នោះ​ផង​ដែរ​។

សូម​ជំរាប​ថា ​ពិព័រណ៍​យោធា ​និង​ការ​ប្រកួត​កីឡា​កងទ័ព​នេះ ​មាន​រយៈ​ពេល​៣​ថ្ងៃ គឺ​​ចាប់​ពីថ្ងៃ​ទី១​២ ​ដល់​ថ្ងៃ​ទី​១៤ ​ខែ​មករា ​ឆ្នាំ​២០១៨​​ នៅ​មជ្ឈ​មណ្ឌល​កោះពេជ្រ​ ។ ​ការ​បង្កើត​ពិធី​នេះឡើង​ ទី​១​គឺ៖​ ដើម្បី​អបអរ​ខួប​លើកទី​៣​៩ នៃ​​ថ្ងៃ​ជ័យជម្នះ​៧​មករា ​ទី២​ រំលឹក​ដល់​គុណូបការៈ​ដល់​អតីត​យុទ្ធ​ជន​កម្ពុជា ​ទី៣ ​គឺ​ដើម្បីឲ្យ​មហាជន ​និងយុ​វជន ​បាន​ស្វែង​យល់​អំពី​កង​ទ័ព​ក្នុង​ការ​ចូលរួ​មការ​ពារ​ជាតិ ​និង​រក្សា​សន្តិភាព​ និង​ទី​៤ ​គឺ​ដើម្បីប​ង្កើ​​នទំនាក់​ទំនង​រឹង​មាំ​រវាង​មហា​ជន​ និង​កងទ័ព​។

ពិព័រណ៍​យោធា​នេះ ​មាន​ស្តង់រ​បស់​បណ្តាអ​ង្គភាព​នានាចូ​ល​រួម​ជាង ​៦០ ​ដែលបា​ន​បង្កើត​ជា​ព្រៃ​សិប្បនិម្មិត​ មាន​ការ​យក​សម្ភារៈ​យោធា ​ដូច​ជា​រថ​គ្រោះ រថ​ពាសដែក​ និ​ង​អាវុ​ធមួ​យ​ចំនួន​ទៀត ​មក​ដាក់​តាំងបង្ហាញ​នៅក្នុង​ពិព័រណ៍​នោះ​ផង​ដែរ​។ ក្រៅពី​ការ​តាំង​ពិព័រណ៍​ នៅ​ពេល​ល្ងាច ​និង​ពេល​យប់​ ក៏​មាន​ការ​ប្រគុំ​តន្ត្រី​ ដែល​មា​ន​តារា​ចម្រៀង​ល្បីៗ​ជា​ច្រើន​ចូល​រួម​ផង​ដែរ​។

នេះជា​ឆ្នាំ​ទី​២ហើ​យ​ ដែល​កង​ទ័ព​ នៃ​ព្រះ​រាជា​ណា​ចក្រ​ចក្រ​កម្ពុជា ​បាន​បង្កើត​នូវ​ព្រឹ​ត្តិការណ៍​ដ៏​គួរ​ឱ្យចាប់​អារម្មណ៍​នេះ​ឡើង​ ដើម្បី​បង្ហា​ញ​ឱ្យឃើ​ញពីការ​វិវត្ត​រីក​ចម្រើន​ជា​បន្ត​បន្ទាប់ ​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ ​នៃព្រះ​រាជា​​ណា​ចក្រកម្ពុជា​៕