សម្តេច​តេជោ ​ហ៊ុន សែន​ សាទរ​គំនិត​នៃកា​រផ្ដួច​ផ្ដើមប​ង្កើតនូ​វកា​រធ្វើដំ​ណើរតា​មផ្លូវ​ទឹក​ពី​តា​ខ្មៅ ​ទៅ​ព្រែក​ព្នៅ

85

ភ្នំពេញ៖​ សម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​បញ្ជាក់​តាម​facebookនៅព្រឹក​ថ្ងៃ​ទី១៤​ ខែ​មករា​នេះ​ថា​ សម្តេច​ពិត​ជាមា​នការស​ប្បាយរីករា​យចំពោះ ​គំនិត​នៃកា​រផ្ដួច​ផ្ដើមប​ង្កើតនូ​វកា​រធ្វើដំ​ណើរតា​មផ្លូវ​ទឹក​ពី​តា​ខ្មៅ ​ទៅ​ព្រែក​ព្នៅ។


សម្តេច​បន្ត​ថា នេះគឺជាកា​រចូល​រួម​ដោះស្រា​យបញ្ហាច​រាចរណ៍​ផង​ និង​ទាក់​ទាញ​ទេសចរ​ផងដែ​រ ជា​ពិសេស​ពីរា​ជធានីភ្នំពេ​ញទៅ​ព្រែកព្នៅ។​
ទន្ទឹម​នឹង​នេះ ​គឺបា​នបង្ហាញ​ពីកា​ររីកចម្រើន​លើ​វិស័យ​គមនាគមន៍​តាម​ផ្លូវ​ទឹក​ ហើយ​វា​ជាចំណែក​មួយ​នៃការ​រីក​ចម្រើន​នៅ​ក្នុងសេ​ដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធរប​ស់យើង​ផង​ដែរ​ ដែល​នឹង​ផ្ដល់​ការ​ងារ​ជាច្រើន​ថែមទៀតដល់ប​ងប្អូនប្រ​ជាពលរដ្ឋ​ដើម្បី​ចូល​រួម​កាត់​បន្ថយ​ភាព​ក្រីក្រ។​
សម្តេច​បញ្ជាក់​ថា​ «ខ្ញុំសង្ឃឹម​ថា ​បង​ប្អូន​ប្រជាពល​រដ្ឋ​ និ​ងទេសចរជាតិ ​និងអន្តរ​ជាតិ​ នឹង​រីក​រាយ​នៅ​ក្នុង​ការ​ធ្វើដំណើរ​តាម​ផ្លូវ​ទឹក​នេះ​ជា​មិន​ខាន»៕