សម្តេចតេជោ ​ហ៊ុន​ សែន​ អញ្ជើញ​សំណេះ​សំណាល​ជាមួយ​ បង​ប្អូន​ អ្នករត់ម៉ូតូឌុប ​ម៉ូតូ​កង់​បី ​និងរ​ត់តា​ក់ស៊ីជាង៤​ពាន់​នាក់​នៅ​កោះពេ​ជ្រ

120

ភ្នំពេញ៖ នៅព្រឹក​ថ្ងៃអា​ទិត្យ ​១៣​រោច​ ខែ​បុស្ស ​ឆ្នាំរកា ​នព្វស ​ព.​ស២៥៦១​ ត្រូវ​នឹង​ថ្ងៃទី១៤ ​ខែម​ករា​ ឆ្នាំ​២០១៨​នេះ ​សម្តេច​អគ្គមហា​សេនាបតី​តេជោ ​ហ៊ុន​ សែន​ នាយករដ្ឋ​មន្ត្រី​នៃ ​ព្រះរាជាណា​ចក្រ​កម្ពុជា​ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជា​មួយ​បងប្អូ​នសមាគមសេដ្ឋ​កិច្ច​ក្រៅប្រព័ន្ធ ​ដែល​មា​នដូច​ជា​ បង​ប្អូន​អ្នក​រត់​ម៉ូតូ​ឌុប​ ម៉ូតូ​កង់​បី ​និង​រត់​តាក់​ស៊ី ​សរុប​ប្រមាណ​ជាង​៤ពាន់​នាក់ ​នៅ​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ​។


បង​ប្អូន​អ្នក​សេដ្ឋកិច្ចក្រៅ​ប្រព័ន្ធដែល​នឹង​ជួប​សំណេះសំ​ណាលជា​មួយ​សម្តេច​តេជោនាយក​រដ្ឋ​មន្ត្រីនា​ព្រឹក​នេះ ​រួម​មាន៖​ថ្នាក់​ដឹក​នាំសមាគម​ ៣៨​នាក់​, អ្ន​ករត់​ម៉ូតូកង់​បី ​២,២៥០​នាក់​ អ្នក​រត់​ម៉ូតូ​ឌុប​ ១,៤៧៧​នាក់ ​អ្នក​រត់​តាក់ស៊ី ​១២០​នាក់ ​រថយ​ន្តដឹក​កម្មករ ​៦០​នាក់​ រថយន្ត​ដឹក​ទំនិញ ​៥០​នាក់​ អាជីវករ​លក់​ដូរ​តូច​តាច​ ៤៤០នា​ក់ ​និង​សេវា​កម្សាន្ត​ផ្សេងៗ​ ២៥០​នាក់​៕