សម្តេច​មហាសង្ឃរាជ ទេព​វង្ស​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ត្រូវ​ថែរក្សា​សាសនាព្រះពុទ្ធ​អោយ​បាន​ល្អ​

180

ភ្នំពេញ៖ សម្តេច​មហាសង្ឃរាជ ទេព វង្ស មាន​សង្ឃដីកា​ប្រាប់​ដល់​ឧបាសក ឧបាសិកា នាឱកាស​ពិធីបុណ្យ​ចម្រើន​ព្រះជន្ម​ដោយបាន​ជំរុញ​ឲ្យ​សូមអោយ​មានការ​ចូលរួម​ថៃ​រក្សា និង​គោរព​អោយបាន​ត្រឹមត្រូវ​នោះ​ទើប​សាសនាព្រះពុទ្ធ​កាន់តែ​មានការ​កេ​រ្ត៏​នាម​ខ្លាំង​ជាង​មុន​។​

នៅ​ព្រឹក​ថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៨​នេះ មានការ​រៀបចំ​ពិធីបុណ្យ​ជ​ម្រើ​ន​ព្រះជន្ម​របស់​សម្តេច​មហា​សង្ឃរាជ ទេព វង្ស ស្ថិតក្នុង​វត្ត​ឧណ្ណាលោម ដែល​ក្នុងនោះដែរ​មានការ​ចូលរួម​ជា​អធិបតីភាព​របស់​ឯក​ឧ​ត្ត​ម​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​

សម្តេច​មហាសង្ឃរាជ ទេព វង្ស​ក៏បាន​មាន​សង្ឃដីកា​ថា ទ្រង់​បាន​លះបង់​ពេលវេលា និង​កាយពល​ដើម្បី​លើកកម្ពស់​សាសនាព្រះពុទ្ធ​របស់​ព្រះរាជណាចក្រ​កម្ពុជា អោយមាន​ការទទួលស្គាល់​កាន់តែខ្លាំង​ពីលើ​សាកលលោក​។ ក្នុងនោះដែរ​សម្តេច ទេព វង្ស​បាន​បន្តថា ការពង្រឹង​សាសនាព្រះពុទ្ធ​ត្រូវតែ​ឧបាសក ឧបាសិកា​ទាំងអស់​តាំងចិត្ត និង​ម៉ត់ចត់​។​

នាឱកាស​នោះដែរ​សម្តេច​មហាសង្ឃរាជ ទេព វង្ស​បានរៀបចំ​នៅ​អំណោយ​ដល់​ដូនជី​ចំនួន​៥០​នាក់ មកពី​ស្រុក​អង្គស្នួល ខេត្តកណ្តាល ក្នុងនោះ​មាន​អង្គរ​៥០​ប៉ាវ ទឹកត្រី ៥០​យួរ ទឹកស៊ីអ៊ីវ ៥០​យួរ និង​មី ៥០​កេស​ផងដែរ​៕