អាកាសធាតុ​ត្រជាក់​ខ្លាំង​ធ្វើ​ឲ្យ​មាត់បឹង​មួយ​ក្នុង​ទីក្រុង Chicago​ ក្លាយ​ជា​ឧទ្យាន​ចម្លាក់​ទឹកកក​

496

អាមេរិក៖ អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង​ដែល​ទើប​ចូល​មកដល់​លើកដំបូង បាន​ធ្វើ​ឲ្យ​វត្ថុ​នានា​នៅ​តាម​មាត់បឹង Lake Michigan ក្នុង​ទីក្រុង Chicago ក្លាយ​ជា​សួន​ឧទ្យាន​ចម្លាក់​ទឹកកក​ដ៏​ស្រស់​ស្អាត​ កាលពី​រំលង​អាធ្រាត្រ​ថ្ងៃ​ច័ន្ទ​ដើម​សប្ដាហ៍​នេះ ​ខណៈ​ដើមឈើ​ និង​ដើម​ស្មៅ​ទាំងអស់​ក្នុង​តំបន់​នោះគ្របដណ្ដប់​ដោយ​ទឹកកក​ និង​តំណក់​សន្សើម​ទឹកកក​យ៉ាង​ក្រាស់​។ អាកាស​ធាតុ​ត្រជាក់​ខ្លាំង​លើក​ទី​២​ ក្នុង​ឆ្នាំ​នេះ បាន​ចាប់ផ្ដើម​យាយី​ដល់​បណ្ដា​រដ្ឋ​មួយ​ចំនួន​ដូចជា​រដ្ឋ Illinois, Indiana,Michigan និង​តំបន់​មួយ​ចំនួន​ទៀត​ក្នុង​ភាគ​កណ្ដាល​ និង​ភាគ​ខាងលិច​សហរដ្ឋ​អាមេរិក ចាប់​តាំង​ពី​ថ្ងៃអាទិត្យ​ដែល​នាំ​ឲ្យ​មាន​ព្រិល​ធ្លាក់​ខ្លាំង និង​សីតុណ្ហភាព​ធ្លាក់​ចុះ​ទាប​ដល់ 15​អង្សា​សេ។ ព្រិល​បាន​បន្ត​ធ្លាក់​រយៈពេល​ ៣​ថ្ងៃ​ជាប់ៗ​គ្នា​ និង​កម្រាស់​ព្រិល​ឡើង​ដល់​ជាង​ 10អង្សា​សេ​នៅ​ក្នុង​តំបន់​ជាច្រើន​។

ព្រិល​បាន​ធ្លាក់​និង​គ្របដណ្ដប់​ជិត​មាត់​បង់ Lake Michigan កម្រាស់​ត្រឹម​ជង្គង់ ហើយ​ដើមឈើ​ត្រូវ​ព្រិល​ធ្លាក់​លើ ​និង​លេចចេញ​ជា​រូបរាង​ផ្សេងៗ​ជាច្រើន​ដ៏​ស្រស់​ស្អាត​ ដែល​មើល​ទៅ​ពិតជា​ដូច​ឧទ្យាន​ទឹកកក​ពិតៗ​គួរ​ឲ្យ​ទាក់ទាញ៕
​អត្ថបទ៖ សុខ​មាន