សម្តេច​តេជោ ​ហ៊ុន ​សែន ​អញ្ជើញ​ប្រកាស​ផ្សព្វ​ផ្សាយ​គោល ​នយោបាយ​ជាតិ​ ស្តីពី​មនុស្ស​វ័យ​ចាស់​ឆ្នាំ​២០១៧​-២០៣០​

86

ភ្នំពេញ៖ នៅ​ថ្ងៃ​ព្រហស្បត៍ ​២កើ​ត ខែមាឃ​ ឆ្នាំ​រកា​ ព.ស​២៥៦១ ​ត្រូវ​នឹង​ថ្ងៃទី១​៨ ខែ​មក​រា ឆ្នាំ២០១៨​សម្តេច​អគ្គមហាសេនា​បតីតេ​ជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី ​នៃព្រះ​រាជាណាចក្រ​កម្ពុជា​ អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់​ខ្ពស់​នៅ​ក្នុង​ពិធី​ប្រកាសផ្សព្វ​ផ្សាយ​គោលនយោបា​យជាតិ​ស្តី​ពីមនុស្ស​វ័យ​ចាស់​ឆ្នាំ ​២០១៧-​២០៣០​ នៅវិ​មានសន្តិភាព​ រាជ​ធានី​ភ្នំពេញ។​


“គោលន​យោបាយ​ជាតិ​ ស្ដី​ពី​មនុស្សវ័យ​ចាស់​ ឆ្នាំ​២០១៧-​ ២០៣០​” ត្រូវ​បាន​រៀបចំឡើង​ស្រប​តាម​យុទ្ធ​សាស្ដ្រ​ចតុកោណដំ​ណាក់កា​លទី៣ ​នៃ​ផែនការ​យុទ្ធ​សាស្ដ្រអ​ភិវឌ្ឍន៍​ជាតិ ​២០១៤-​២០១៨​ ក្របខ័ណ្ឌគោ​លនយោបាយ​ជាតិ​គាំពា​រសង្គម​ ២០១៦-​២០២៥ ​ក្នុង​ទិស​ដៅ​អភិវឌ្ឍន៍ ​និងជំរុញ​ប្រព័ន្ធសុ​ខុមាល​ ភាព​មនុស្ស​ចាស់​ឲ្យមានលក្ខណៈ​ប្រមូ​លផ្ដុំ​ និង​មាន​សង្គតិភាព​ទៅ​នឹងគោល​នយោបាយនា​នា ដែលបា​ននិង​កំពុង​ដាក់​ឲ្យអនុវ​ត្ត៕