កីឡាករ​ប្រណាំង​កង់​អ៊ីតាលី Elia Viviani ឈ្នះ​ដំណាក់កាល​ទី3 Tour Down Under នៅ​អូស្ត្រាលី​

88

ប្រណាំង​កង់៖ ​កីឡាករ​ប្រណាំង​កង់​សញ្ជាតិ​អ៊ីតាលី Elia Viviani បាន​ប្រជែង​ឈ្នះ​ដំណាក់កាល​ទី3 នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់ Tour Down Under លើ​ទឹកដី​អូស្ត្រាលីថ្ងៃ​ព្រហស្បតិ៍​ម្សិល​ម៉ិ​ញ​នេះ​។

​​ដំណាក់កាល​ទី4 ជា​ដំណាក់កាល​ដែល​មាន​ស្ថានភាព​ផ្លូវ​រាបស្មើ​ដែល​មាន​ចម្ងាយ​ផ្លូវ 120.5km ចេញពី Glenelg ទៅ Victor Harbor ដែល​ស្ថិតនៅ​ភាគ​ខាង​ត្បូង​ប្រទេស​អូស្ត្រាលី ទីក្រុង Adelaide ជា​ចម្ងាយ​ផ្លូវ​ដែល​ត្រូវ​បាន​កាត់បន្ថយពី 146.5km ដោយសារ​សីតុណ្ហភាព​ឡើង​ខ្ពស់​លើ 40អង្សា​សេ​។ ​​កីឡាករ​របស់​ក្រុម Quick-Step Floors , Elia Viviani បាន​មក​ដល់​ទី​ព្រ័ត្រ​មុនគេ​ប្រើ​ថេរវេលា 3ម៉ោង 4នាទី 40វិនាទីនៅ​ពីមុខ​កីឡាករ​អាល្លឺម៉ង់ Phil Bauhaus របស់​ក្រុម Team Sunweb និង Caleb Ewan លេខ3 ក្នុង​ដំណាក់​កាល​។

​​ក្រោយ 3ដំណាក់កាល​នេះកីឡាករ​ម្ចាស់ផ្ទះ​អូស្ត្រាលី Caleb Ewan របស់​ក្រុម Michelton-Scott នៅតែ​បន្ត នាំមុខ​រួម​ដដែល​មាន​ថេរវេលា​សរុប 10ម៉ោង 58នាទី 36វិនាទី តាម​ពីក្រោយ 10វិនាទី​ដោយ Elia Viviani​។ ​ដោយឡែក​ដំណាក់កាល​ទី4 ថ្ងៃនេះ​មាន​ចម្ងាយ​ផ្លូវ 128.2km ជា​ដំណាក់​កាលដែល​ត្រូវ​ឆ្លងកាត់​ភ្នំ​តូច​ៗ​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ