Gerard Pique បន្ត​រួមរស់​ជាមួយ Barcelona ដល់​ឆ្នាំ 2022

70

បាល់ទាត់៖ ​ខ្សែ​ការពារ​អេ​ស្ប៉ា​ញ Gerard Pique នឹង​ស្នាក់នៅ​ជាមួយ Barcelona រហូតដល់​ឆ្នាំ2022 បន្ទាប់ពី​ចុះហត្ថលេខា​កិច្ចសន្យា​ថ្មី ដែល​មាន​តំលៃ​ផ្ដាច់​កុងត្រា​ដល់​ទៅ 500លាន​អឺរ៉ូ​។

​​កីឡាករ​ជម្រើស​ជាតិ​អេ​ស្ប៉ា​ញ​វ័យ 30ឆ្នាំ​រូប​នេះលេង​បាន 422ប្រកួត​ហើយ​អោយ​ក្លឹប​ដែល​មាន​មូលដ្ឋាន​នៅ ដែនដី Catalan មួយ​នេះចាប់​តាំង​ពី​ផ្ទេរ​ពី Manchester United ឆ្នាំ2008​។ ​Pique ឈ្នះ​ពាន​ជាច្រើន​ជាមួយ Barcelona ដែល​រួម​មាន​ពាន La Liga 6 ដង និង UEFA Champions League បី​ដង និង​ជា​ផ្នែក​មួយ​នៃ​ក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ា​ញ​លើក​ពាន World Cup 2010 និង Euro 2012​។ ​កីឡាករ​ដែល​មាន​ដើមកំណើត​នៅ Catalan នេះជា​អតីត​កីឡាករ​យុវជន​នៅ Barcelona ស្រាប់​តាំងពី​ឆ្នាំ1997 មុន​ពេល​ផ្លាស់​ទៅ Manchester United នៅ​ឆ្នាំ2004 លេង​បានតែ 23ប្រកួត​ប៉ុណ្ណោះ​ក្នុង​រយៈពេល 4រដូវ​កាល​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ