Simona Halep និង Roger Federer បន្ត​ដំណើរ​ឡើង​ជុំ​ទី​បី Australian Open

123

តេន្នីស៖ ​កីឡាករ​កីឡា​ការិនី​លំដាប់​កំពូល Simona Halep និង Roger Federer មិន​មាន​បញ្ហា​ឡើយ​ក្នុង​ការ​ប្រកួត Grand Slam ដើម​ឆ្នាំ Australian Open បន្ទាប់ពី​យកឈ្នះ​គូប្រកួត​រៀងខ្លួន​នៅ​ជុំ​ទី​ពីរ​ម្សិល​ម៉ិ​ញ​។

​​កីឡា​ការិនី​លំដាប់​លេខ 1ពិភពលោក Simona Halep បាន​យកឈ្នះ​កីឡា​ការិនី​កាណាដា Eugenie Bouchard លទ្ធផល​មិន​តានតឹង 6-2, 6-2 បន្ត​ដំណើរ​ទៅ​ជុំ​ទី​បី​ជួប​ជាមួយ​កីឡា​ការិនី​អាមេរិក Lauren Devis​។ ​ចំណែក​ផ្នែក​បុរស​វិញកីឡាករ​លំដាប់​លេខ 2ពិភពលោក Roger Federer បាន​បន្ត​ដំណើរ​មួយ​ជំហាន​ទៀត ឆ្ពោះ​ទៅ​ស្វែង​រក​ពាន Grand Slam លើក​ទី20 ក្នុង​អាជីព​របស់​ខ្លួន ក្រោយ​យកឈ្នះ​កីឡាករ​អាល្លឺម៉ង់ Jan-Forehand Struff ដោយ​លទ្ធផល 3 សិត 0, 6-4, 6-4, 7-6(7-4)​។​

​ជុំ​ទី​បី​កីឡាករ​ស្វ៊ី​សរូប​នេះ​នឹង​បន្ត​ជួប​ជាមួយ​កីឡាករ​បារាំង Richard Gasquet​។ ​ជាមួយគ្នា​នោះ​ដែរ​មិត្ត​រួម​ជាតិ​ស្វ៊ី​សរ​បស់ Federer, Stanislas Wawrinka ដែល​ទើប​ជា​ពីរ​បួស​ជង្គង់​ចូល​ប្រកួត​វិញ​​នោះ បាន​ធ្លាក់​ចេញពី​ការប្រកួត​ហើយ ក្រោយ​ចាញ់​កីឡាករ​អាមេរិក Tennys Sandgren 3 សិត 0៕
​អត្ថបទ​៖​នាង សុភា​វុ​ធ