មនុស្ស​ប្រមាណ​ ២០០​នាក់​តវ៉ា​ទៅ​នឹង​ការ​ប្រើ​ពាក្យសម្ដី​ និង​ជំហរ​ការ​ធ្វើ​អន្តោប្រវេសន៍របស់​លោក ​ត្រាំ នៅ​ក្នុង​ទីក្រុង New York

117

អាមេរិក៖ ​នៅ​ថ្ងៃ​គម្រប់​ខួប​មួយ​ឆ្នាំ​នៃ​ការ​ចូល​កាន់​តំណែង ​រប​ស់​ប្រធានាធិបតីអាមេរិក ដូ​ណា​ល់ ត្រាំ ក្រុម​អ្នក​តវ៉ា​ប្រមាណ ២០០​នាក់បានជំ​នេះ​នឹង​អាកាសធាតុ​ត្រជាក់តវ៉ា ទៅ​នឹងសេចក្ដីរាយការណ៍​ពី​ការ​ប្រើ​ពាក្យសម្ដីរបស់​លោក​ថា ជនអន្តោប្រវេសន៍​មួយ​ចំនួន​មកពីតំបន់​អាហ្វ្រិក និង​ហៃ​ទីមកពីប្រទេសគំនរ​សំរាម។

​​ក្រុម​អ្នក​តវ៉ា​កាន់​ទង់ជាតិហៃ​ទី, ស្លាក​សញ្ញា​ផ្សេងៗ ​និង​ប័ណ្ណប្រកាសស្រែកស្រុះគ្នា ខណៈពួកគេ​ដើរឆ្លង​ស្ពាន​ប្រ៊ូ​ក្លី​ន​ និងកាត់​អគារ​ដែលជា​លំនៅឋាន​របស់ពលរដ្ឋអាមេរិក និងការិយាល័យអន្តោប្រវេសន៍ក្នុង​ទីក្រុងម៉ាន​ហា​ថា​ន់​។ ក្រុម​អ្នកតវ៉ា​បានបញ្ចប់​ក្បួនរបស់​ពួកគេនៅ​ខាង​មុខអគារ Trump Building នៅ​លើវិថី Wall Street។​ ​លោក ត្រាំ ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​ថ្លែង​នៅកិច្ចប្រជុំ​ក្នុង​សេត​វិមាន ស្ដីពីការ​ធ្វើ​អន្តោប្រវេសន៍កាលពី​ថ្ងៃទី១១ ខែ​មករា ហើយសមាជិក​ព្រឹទ្ធសភាអាមេរិក​មួយ​រូប ​ដែលបាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ​ដែរបាន​និយាយ​ថា ការ​ជួបជុំ​កាលពី​ថ្ងៃ​ទី១២​ ខែមករា លោកប្រធានាធិបតីរូប​នេះ​បានប្រើ​ភាសា​អសុ​រសគ្មាន​សីលធម៌ រួម​ទាំងការ​លើកឡើងដដែលៗថា ​មានការ​ប្រើ​ពាក្យ​ប្រមាថសំរាម៕
អត្ថបទ៖ សុខ​មាន