រដ្ឋមន្ត្រី​ការពារ​ជាតិ​ទួរគី៖ ការ​បាញ់​ផ្លោង​គ្រាប់​កាំភ្លើង​ធំ​ទៅលើ​តំបន់​អា​ហ្វ្រី​ន​របស់​ស៊ី​រី​ជា​ការ​ចាប់ផ្ដើម​យុទ្ធនាការ​ប្រឆាំង​ក្រុម​ឃើ​ត​

79

ទួរគី៖ រដ្ឋមន្ត្រី​ការពារ​ជាតិ​ទួរគី​លោក Nurettin Canikli បាន​លើក​ឡើង​ថា​ ទួរគី​បាន​បាញ់​ផ្លោង​កាំភ្លើង​ធំ​ចូល​ទៅ​ក្នុង​តំបន់​ Afrin ​របស់​ប្រទេស​ស៊ី​រី​កាលពី​ថ្ងៃសុក្រម្សិលមិញ នូវ​អ្វី​ដែលទីក្រុងអង់កា​រ៉ា​លើក​ឡើង​ថា ជា​ការ​ចាប់ផ្ដើម​យុទ្ធនាការ​យោធា ប្រឆាំង​តំបន់ត្រួតត្រា​ដោយ​ក្រុម​ឃើ​ត​។​

​​ការ​ទម្លាក់​គ្រាប់បែក​កាត់​ព្រំដែន​នេះ​បាន​កើតមានឡើង ​បន្ទាប់ពី​ការ​គំរាម​របស់​ពេលប៉ុន្មាន​ថ្ងៃ​ពី​ប្រធានាធិបតី​ទួរគី លោក តា​យី​ប អឺ​ដូ​ហ្គែ​ន ​វាយប្រហារ​លើ​ក្រុម​កងជីវពល​ឃើ​ត​ស៊ី​រី YPG ក្នុង​តំបន់អា​ហ្វ្រី​ន ជា​ការ​ឆ្លើយតប​ទៅ​នឹង​អ្វី​ដែលទួរគីមើល​ឃើញ​ថា​ ជាក្រុម​ឃើ​តកំពុងបង្កើន​កម្លាំងរបស់​ខ្លួន​ក្នុងទឹកដីស៊ី​រី​ភាគ​ខាងជើង​។​

​​សកម្មភាព​យោធា​ផ្ទាល់ប្រឆាំង​ដែនដីគ្រប់គ្រង​ ដោយកងជីវពល​ឃើ​តនេះនឹងបើក​ទំព័រ​ថ្មី​ នៅ​ក្នុង​សង្គ្រាមស៊ីវិល​របស់​ប្រទេស​ស៊ី​រី​ និង​មើល​ឃើញថា​ ទីក្រុងនឹង​ត្រូវប្រឈម​ជាមួយ​ក្រុម​ឃើ​ត ​ដែល​មាន​សម្ព័ន្ធ​ភាពជាមួយ​សហរដ្ឋអាមេរិក ​នៅ​ពេល​ណា​ដែលទំនាក់ទំនង​របស់​ទួរគី​ ជាមួយ​ទីក្រុងវ៉ាស៊ីនតោន​ឈាន​ដល់​ចំណុច​បែក​បាក់៕
អត្ថបទ៖ សុខ​មាន