ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​នៅ​តែ​មាន​មន្ទិល​ចំពោះ​កិច្ចព្រមព្រៀង​ធ្វើ​មាតុភូមិនិវត្តន៍​រវាង​មី​យ៉ាន់​ម៉ា ​និង​បង់​ក្លា​ដែ​ស​

125

បង់ក្លាដែស៖ ​ខណៈ​ប្រទេស​បង់​ក្លា​ដែ​ស និង​មី​យ៉ាន់​ម៉ា ព្រមព្រៀង​បញ្ចប់ការ​ធ្វើ​មាតុភូមិនិវត្តន៍​ជនជាតិភាគតិច​មូ​ស្ល៊ី​ម​រ៉ូ​ហ៊ីង​យ៉ា ដែល​បាន​ភៀសខ្លួន​ចេញពី​ការ​បង្ក្រាប​របស់ទាហានក្នុងប្រទេស​មី​យ៉ាន់​ម៉ា ជនភៀសខ្លួន​ជាច្រើន​បាន​សម្ដែង​ការ​មន្ទិល​សង្ស័យ​អំពី​ពេលវេលា នៃ​ការ​ធ្វើ​មាតុភូមិនិវត្តន៍របស់​ពួកគេ​ទៅកាន់​មី​យ៉ាន់​ម៉ា​វិញ​។

​​សល់​រយៈពេលប៉ុន្មាន​ថ្ងៃ​ទៀតដល់ពេល​វេលា​ បញ្ជូន​ជន​មូ​ស្ល៊ី​ម​រ៉ូ​ហ៊ីង​យ៉ាទៅកាន់មី​យ៉ាន់​ម៉ាវិញចាប់ផ្ដើម ពពក​ខ្មៅកំពុង​គ្របដណ្ដប់​លើ​គម្រោងវិលត្រឡប់របស់​ពួកគេទៅ​មី​យ៉ាន់ម៉ា​វិញ ខណៈ​ជនភៀសខ្លួន​កាន់តែ​ច្រើន​ឡើង​ភៀសខ្លួន​ទៅកាន់​ព្រំដែន​ឆ្លង​ចូលប្រទេស​បង់​ក្លា​ដែ​ស​។​ ​ជន​មូ​ស្ល៊ី​ម​រ៉ូ​ហ៊ីង​យ៉ាជាង​កន្លះ​លាន​នាក់​ ដែល​គេច​ចេញពីយុទ្ធនាការ​បង្ក្រាប​ដ៏​ព្រៃផ្សៃ ពី​សំណាក់​យោធា​មី​យ៉ាន់​ម៉ាបាន​ឆ្លង​ចូល​មក​ កាន់​ប្រទេស​បង់​ក្លា​ដែ​សចាប់​តាំង​ពី​ខែ​សីហាមក​។ មាន​ជន​មូ​ស្ល៊ី​ម​រ៉ូ​ហ៊ីង​យ៉ា​ជាង ១០០​នាក់បាន​មកដល់​ប្រទេសបង់​ក្លា​ដែ​ស ចាប់​តាំងពី​ថ្ងៃ​ពុធ ​ទី១៧ ខែ​មករា និង​បាន​រៀបរាប់​ពីរឿង​វ៉ាឈឺចាប់​របស់​ពួកគេ​។​

​​ជាក់ស្ដែង​ស្ត្រី​បង់​កាលី ហា​ស៊ីណា បេ​ងាំ បាន​រៀប​រាប់​ថា ប្ដី​របស់​អ្នកស្រីត្រូវ​បានយោធា​សម្លាប់ បន្ទាប់មក​ដុត​ផ្ទះ​របស់​ពួកគេ​ចោល។ ពួកគេ​បាន​ដណ្ដើម​ដី​របស់​យើង។​ យើង​គ្មាន​អាហារ​ហូប អ្វី​ក៏​គ្មានតើ​យើង​ត្រូវ​រស់នៅ​ដោយ​របៀប​ណា​ទៅ។ ​បង់​ក្លា​ដែ​ស និង​មី​យ៉ាន់​ម៉ា បាន​ព្រមព្រៀងនៅ​សប្ដាហ៍​នេះ​ថា ​នឹង​បញ្ជូន​ជនជាតិរ៉ូ​ហ៊ីង​យ៉ារាប់​ម៉ឺន​នាក់ ទៅកាន់​មី​យ៉ាន់​ម៉ា​វិញ​ក្នុង​ពេល​កំណត់​ ២​ឆ្នាំ​៕
អត្ថបទ៖ សុខ​មាន