TYDA ​ចុះពិនិត្យ​ជំងឺ​ជូនប្រជាពលរដ្ឋ​ឥត​គិតថ្លៃ ​ជាង​៣ពាន់នា​ក់ ​ក្នុង​ខេត្តពោធិ៍​សាត់

195

ពោធិ៍​សាត់៖ គិត​មក​ដល់​ពេល​នេះ ​សមាគមបាន​ធ្វើសកម្មភាព​មនុស្ស​ធម៌​អស់​រយៈ​ពេល៥​ឆ្នាំកន្លង​មក​ហើយ ​និង​បាន​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​កម្មករ-កម្មការិនី និ​ង​ប្រជាពលរដ្ឋ ​សរុបជា​២៥ម៉ឺន​នាក់​ និង​មាន​ករណី​ជំងឺ​ធ្ងន់​ធ្ងរ​ជាង​៣ពា​ន់នាក់បានប​ញ្ជូនបន្តម​កព្យាបាល ​នៅ​តាមមន្ទីរ​ពេទ្យ ​និង​អង្គការ​ជា​ដៃ​គូរ​ ក្នុង​រាជ​ធានី​ភ្នំពេញ​។


ឯក​ឧត្តម​ ហ៊ុន​ ម៉ាណែត ប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគមគ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្តេច​តេជោ​ និង​ លោក​ជំទាវ​ ពេជ ​ចន្ទមុន្នី ​បាន​ឱ្យ​ក្រុមការ​ងារ​ នៃ​សមាគម​គ្រូពេទ្យស្ម័គ្រ​ចិត្ត​យុវជន​សម្តេចតេ​ជោ(​TYDA)​ និង​បានស​ហការ ​ជាមួយអា​ជ្ញាធរ ​ចុះពិនិត្យ​ព្យាបាលសុ​ខភាព​ជូនប្រជាពល​រដ្ឋ​ នៅ​ក្នុង​ភូមិពោ​ធិ៍ ​ឃុំស្តុក ​ស្រុកកណ្តៀង ​ ខេត្ត​ពោធិ៍​សាត់ ​នា​ព្រឹកថ្ងៃទី​២០​ ខែ​មករា​ ឆ្នាំ​២០១៨​។
លោក​វេជ្ជប​ណ្ឌិត​ ចាន់​ សុភ័ស្ឌ​ អនុប្រធាន​ប្រតិបត្តិ​ទទួល​បន្ទុកបេស​កកម្មតាម​បណ្តា​ខេត្ត​ នៃ​សមាគម​គ្រូពេទ្យស្ម័គ្រ​ចិត្ត​យុវជន​សម្តេ​ចតេជោ(​TYDA)​ បា​នឱ្យដឹង​ថា គោលបំ​ណងសំខាន់​ របស់​សមាគម​គឺ​ផ្តល់​ការ​ព្យាបាលជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ ​និង​មិនប្រកាន់​និន្នាការ​នយោបាយ ​ឬ​សាសនា ​ប្រមូល​កម្លាំងស្ម័​គ្រចិ​ត្តចូលរួម​ធ្វើសកម្ម​ភាពម​នុស្សធម៌​ និង​បណ្តុះបណ្តាល​ធន​ធាន​មនុស្សផ្តល់​ជំនាញដល់​និស្សិត​ពេទ្យឱ្យ​មាន​ជំនាញ​បន្ថែ​ម។ ចំពោះស​កម្មមនុស្សធម៌​នេះ​គឺដើម្បីបង្ខិត​សេវាសុខា​ភិបាល និង​សកម្មភាព​មនុស្សធ​ម៌​ឱ្យជិត​ប្រជាពល​រដ្ឋ​តាមសហគម​ក្រីក្រ និង​ដើម្បី ​ចូល​រួមចំណែក​ជា​មួយរាជរដ្ឋា​ភិបាល​ក្នុង​ការលើក​កម្ពស់ និង​កាត់​បន្ថយ​ភាពក្រីក្រ​របស់​ប្រជាព​លរដ្ឋ​។
ប្រជា​ពល​រដ្ឋ​ បាន​សម្តែង​ទឹក​មុខ​រីករាយ​ និង​បាន​ថ្លែងអំណរ​គុណ​ចំពោះ​ចំពោះក្រុម​គ្រូពេទ្យដែល​បាន​ពិនិត្យ​ព្យាបាល ​ជូន​ពួក​គាត់​យ៉ាង​យកចិត្ត​ទុក​ដាក់ និង​មិន​គិត​ថ្លៃ​ និង​បាន​សំណូមពរ​ឱ្យ​សមាគម​ចុះមកធ្វើ​សកម្មភាព​មនុស្សធម៌​នេះ​ឱ្យ​បាន​កាន​តែ​ច្រើន​។
សូម​បញ្ជាក់​ផង​ដែរថា​ សកម្មភាព​មនុស្សធ​ម៌នេះ​បានពិ​និត្យព្យាបាល​ជំងឺ​សរុប​ចំនួន​ ៣.១០៧​នាក់​ និង​បញ្ជូន​មកព្យាបាល​បន្ត​នៅរា​ជធានីភ្នំពេញ​ចំនួន​៣២​នាក់​ ក្រោម​ការ​ឧបត្ថម្ភ​ទាំងស្រុង​ពីសំណាក់​សមា​គម៕