ឆ្មាំ​ល្បាត​​ឆ្នេរ​​​​​​ជួយ​សង្គ្រោះ​​​មនុស្ស​​​ ៧០​នាក់​នៅ​​តំបន់​ឆ្នេរ​ភាគ​ខាង​​ត្បូង​ប្រទេស​អេស្ប៉ាញ​

52

អេស្ប៉ាញ៖ ឆ្មាំ​ល្បាត​សមុទ្រ​ប្រទេស​អេស្ប៉ាញ​​ឲ្យ​ដឹង​ថា សាក​សព​​មនុស្ស​ម្នាក់​​ត្រូវ​បាន​គេ​​រក​ឃើញ និង​មនុស្ស​រាប់​សិប​នាក់​ផ្សេង​ទៀត​​ ត្រូវ​បាន​សង្គ្រោះ​នៅ​ឯ​សមុទ្រ​​កាល​ពី​​រាត្រី​ថ្ងៃ​សៅរ៍​​កន្លង​​ទៅ​​ជិត​​តំបន់​ Almeria ភាគ​ខាង​ត្បូង​ប្រទេស​អេស្ប៉ាញ។

​ទូកជ័រ​ ២គ្រឿង​​​ដែល​​ផ្ទុក​មនុស្ស​យ៉ាង​ហោច​ណាស់​ ៧០​នាក់​ត្រូវ​បាន​គេ​​ប្រទះ​ឃើញ​​នៅ​ឯ​សមុទ្រ​​​ Alboran ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​​បាន​ចេញ​ដំណើរ​​ក្នុង​ចំណោម​​ទូក​ទាំង​ ២​គ្រឿង​​នេះ​បាន​លិច ​​ដោយ​បាន​សម្លាប់​​អ្នក​ដំណើរ​​ ២​នាក់​​ នេះ​បើ​យោង​តាម​​ឆ្មាំ​ល្បាត​​ឆ្នេរ​ឲ្យ​ដឹង​ថា ​ទូក​នេសាទ​ក្នុង​ស្រុក​មួយ​គ្រឿង​បាន​​ជួយ​ក្នុង​​ប្រតិបត្តិការ​ និង​បាន​​សង្គ្រោះ​មនុស្ស ៣២​នាក់​ និង​រក​ឃើញ​​សាក​សព​មនុស្ស​ម្នាក់​ ក្នុង​ចំណោម​​សាក​សព​​មនុស្ស​លង់​ទឹក​ជា​ច្រើន​​នាក់​នោះ។ ​ក្រុម​អន្តោប្រវេសន៍​​ត្រូវ​បាន​គេ​នាំ​យក​ទៅ​កាន់​កំពង់ផែ Almeria នៅ​ពេល​យប់​​ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​​ពី​ក្រុម​ឆ្មាំ​​ល្បាត​ឆ្នេរ៕​​

អត្ថបទ៖ រិទ្ធី