​Watford បណ្ដេញ​គ្រូ​បង្វឹក​ខ្លួន​លោក Marco Silva ចេញពី​តំណែង​ក្រោយ​មាន​លទ្ធផល​អាក្រក់​

38

បាល់ទាត់៖ ​កាលពី​ថ្ងៃអាទិត្យ​ម្សិល​ម៉ិ​ញ​នេះ​ ក្លឹប​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ក្រប​ខណ្ឌ Barclays Premier League Watford បានសម្រេច​ចិត្ត​បណ្ដេញ​លោក Marco Silva ដែល​ជា​គ្រូ​បង្វឹក​របស់​ខ្លួន​ចេញពី​តំណែង​ ហើយ​ក្រោយ​ជួប​រឿង​អាក្រក់​លទ្ធផល​មិន​សមប្រកប​ឡើយ។​​គេហទំព័រ​ផ្លូវការ​ក្លឹប Watford បាន​សរសេរ​ថា​ នេះ​ជា​ការ​សម្រេចចិត្ត​ដ៏​ពិបាក​មួយ​ពេល​នេះ ដោយ​បង្ខំចិត្ត​បញ្ចប់​កុងត្រា​របស់​គ្រូ​បង្វឹក​បច្ចុប្បន្ន​លោក Silva ចុះ​ចេញពី​តំណែង ក្រោយ ១១ប្រកួត​ចុងក្រោយ​នៅ Premier League ឈ្នះ​តែ១ ស្មើ២ នឹង​ចាញ់ ៨ប្រកួត ហើយ​ប្រកួត​ចុងក្រោយ​កាលពី​យប់​ថ្ងៃ​សៅរ៍​ចាញ់ Leicester City 2-0។​ ​បើ​តាម​ប្រភព​ព័ត៌មាន​ចក្រភព​អង់គ្លេស ​បាន​ទម្លាយ​ឲ្យ​ដឹង​នោះ​គឺថា​ដំបូង​ឡើយ​ក្លឹប Everton ក៏បាន​ចែចូវ​រូបលោក Marco Silva ផង​ដែរ​ដើម្បី​ជំនួស​កន្លែង​លោក Ronald Koeman ពេល​ចាប់ផ្ដើម​រដូវ​កាល​កន្លងមក មុន​ពេល​ដែល​ក្លឹប​បានសម្រេច​យក​លោក Sam Allardyce ជា​គ្រូ​បង្វឹក​កាល​ខែ​កញ្ញា​ចុង​ឆ្នាំ៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ