កីឡាករ​ Daryl Impey ឈ្នះ​ជើងឯក​​ព្រឹត្តិការណ៍​ប្រណាំង​កង់​​ Tour Down Under នៅ​​​អូស្ត្រាលី​

93

ប្រណាំង​កង់៖ កីឡាករ​ប្រណាំង​កង់​ឲ្យ​ក្រុម Mitchelton-SCOTT, Daryl Impey បាន​ក្លាយ​ជា​ជើងឯក​ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​កង់ Tour Down Under នៅ​ប្រទេស​អូស្ត្រាលី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ បន្ទាប់ពី​បាន​ប្រកួត​យ៉ាង​ស្វិតស្វាញ​ចំនួន 6​ដំណាក់កាល​។​កីឡាករ​អាហ្វ្រិក​ខាងត្បូង​រូប​នេះ​បាន​នាំមុខ​រួម​តាំងពី​ដំណាក់កាល​ទី​ប្រាំ​ម្ល៉េះ ខណៈ​ដែល​ការប្រកួត​ដំណាក់​កាល​ចុងក្រោយ​កាលពី​ម្សិលមិញ ជ័យជំនះ​បាន​ទៅលើ​កីឡាករ​អាល្លឺម៉ង់ Andre Greipel​។ ក្រោយ​ចប់​ការ​ប្រកួត Daryl Impey បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ថា ខ្លួន​មិនដែល​រំពឹង​ថា​នឹង​អាច​ឈ្នះ​ជើងឯក​នៅ​ទី​នេះ​ទេ ប៉ុន្តែ​អ្វីៗ​បែរ​ជា​ដំណើរការ​ទៅ​យ៉ាង​រលូន ទៅតាម​ការ​គ្រោង​ទុក​ទៅវិញ​។​ ​គួរ​បញ្ជាក់​ថា Tour Down Under ឆ្នាំនេះ បេក្ខភាព​ទាំងអស់​ត្រូវ​ប្រកួត​ចំនួន 6​ដំណាក់កាល​ដែល​មាន​ចម្ងាយ​ផ្លូវ 783.8​គីឡូម៉ែត្រ ហើយ​នេះ​គឺជា​លើក​ទី​20​ ហើយនៃ​ការរៀបចំ​ព្រឹត្តិការណ៍​នេះ ខណៈ​ដែល​កីឡាករ​ម្ចាស់ផ្ទះ Simon Gerrans ឈ្នះ​ជើងឯក​ច្រើន​ជាង​គេ​ចំនួន 4​លើក​៕

​អត្ថ​ប​ទ៖ ឈិ​ត រតនា