មួរ​ម៉ៅ​ទម្រង់​លេង​ធ្លាក់​ចុះ Real Madrid បញ្ចេញ​កំហឹង​លុត Deportivo 7-1 នៅ​ La Liga

126

បាល់ទាត់៖ ទំរង់​លេង​មិនល្អ​រដូវ​កាល​នេះ​បី​ប្រកួត​ចុងក្រោយ​នៅ La Liga មិន​ឈ្នះ Real Madrid ត្រលប់​មក​វិញ​ជាមួយ​នឹង​ជ័យជំនះ​ធំធេង​លើ​ក្រុម​ភ្ញៀវ Deportivo La Coruna 7-1​។​​នៅ La Liga ចាញ់ Barcelona 3-0 ស្មើ​នៅផ្ទះ Celta Vigo 2-2 និង​ចុងក្រោយ​ចាញ់ Villarreal 1-0 ក្នុង​ដី​ខ្លួន​ឯង​សប្ដាហ៍​មុន មកដល់​សប្ដាហ៍​នេះ​ទទួល​ភ្ញៀវ Deportivo ដែល​បើក​ការប្រកួត​មក​នាំមុខ​មួយ​គ្រា​ប់​មុន​ទៀត​ដោយ Adrian Lopez នៅ​នាទី​ទី23 ដែល​ធ្វើ​អោយ​លោក Zinedine Zidane ព្រួយ​បារម្ភ​។ ​​តែ Nacho Fernandez ក៏​តាម​ស្មើ​មកវិញ​នៅ​នាទី​ទី32 មុន​ពេល​ដែល Gareth Bale រក​បាន​ពីរ​គ្រាប់​នាទី​ទី42 និង 58 វគ្គ​ទី​ពីរ​នាំមុខ 3-1 វិញ​។

Luka Modric រក​បាន​គ្រាប់​ទី​បួន​នាទី​ទី68 ខណៈ​ម្ចាស់​ពាន Ballon D’Or, Cristiano Ronaldo ដែល​ទម្រង់​លេង​ធ្លាក់​ចុះ​ខ្លាំង​នោះ ក៏​រក​បាន​ពីរ​គ្រាប់​ផ្ទួនៗ​នាទី​ទី78 និង 84 មុន​ពេល​ដែល Nacho Fernandez បង្ហើយ​នៅ​នាទី​ទី88​។

​​ចប់​ការប្រកួត Real Madrid យកឈ្នះ Deportivo 7-1 ឈរ​លេខ4 មាន 35ពិន្ទុ​ដេញ​ពីក្រោយ​ក្រុម​កំពូល​តារាង Barcelona 19ពិន្ទុ ខណៈ​ដែល Barcelona លុត​ក្រុម​ម្ចាស់ផ្ទះ Real Betis 5-0 យប់មិញ​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ