ក្រុម​បាត​តារាង​ក្ងាន​សួគ៌ Swansea City យកឈ្នះ​ហង្ស​ក្រហម Liverpool 1-0

97

បាល់ទាត់៖ ​ក្រុម​ហង្ស​ក្រហម Liverpool បាន​ស្គាល់​ពាក្យ​ថា ​ចាញ់​ជា​លើកដំបូង​រាប់​ពី​ឆ្នាំ​ចាស់២០១៧ ពោល​គឺ​ចាប់​តាំង​ពី​ការ​ចាញ់​មាន់​ក្នាយ​មាស Tottenham Hotspur 4-1 កាលពី​ថ្ងៃ​ទី​២២ ខែ​តុលា​ឆ្នាំមុន។​​យប់មិញ​នេះ​ក្រុម Swansea City ដែល​បច្ចុប្បន្ន​កំពុង​ក្ដោបក្ដាប់​បាត​តារាង​មួយ​នេះ ​រង​សម្ពាធ​ជា​ខ្លាំង​ដើម​តង់​ទី​១ ក្រោយពី Liverpool សម្រុក​ខ្លាំង​នឹង​មាន​ឱកាស​ច្រើន​ចេញពី Roberto Firmino ខ្សែ​ការពារ​តំលៃ​ថ្លៃ​លើ​លោក Virgil van Dijk បង្ហាញខ្លួន​លើកដំបូង​ក្រោយ​ការផ្ទេរ​ចេញពី Southampton នឹង Mohamed Salah មានឱកាស​តែ​គ្មាន​សំណាង​។​ ​ផ្ទុយ​មកវិញ​បែរជា​ក្រុម​ម្ចាស់ផ្ទះ Swansea City មានឱកាស​ល្អ​រក​បាន​ការ​នាំ​មុខ​មុន​ចុង​វគ្គ​ទី​១ នាទី​ទី​៤០ ដោយ​ការ​ស៊ុត​ពី Alfie Mawson ស៊ុត​ក្នុង​ប្រអប់​អ្នកចាំទី Loris Karius មិន​អាច​ជួយសង្គ្រោះ​បាន​ឡើយ ហើយ​លទ្ធផល 1-0 នេះ​ក៏​រក្សា​រហូតដល់​ចប់​ការប្រកួត​តែ​ម្តង​ ដើម្បី​បង្គ្រប់​សប្ដាហ៍​ទី​២៤។

​​ឆ្លង​តាមរយៈ​ជ័យជំនះ​នេះ Swansea City មិន​អាច​រើខ្លួន​រួច​នៅឡើយ​ទេ​ពោល​គឺ​មាន ២០​ពិន្ទុ​បន្ត​ឈរ​បាត​តារាង ខណៈ​ដែល Liverpool វិញ​ខកខាន​ឡើង​ទៅ​ឈរ​លេខ៣ ក្រោយ​ចាញ់​មាន ៤៧ពិន្ទុ​ប៉ុណ្ណោះ៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ