Alexis Sanchez ផ្ទេរ​មក Manchester United ក្នុង​កិច្ចព្រមព្រៀង​ដោះដូរ Mkhitaryan ទៅ Arsenal

82

បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ស៊ី​លី Alexis Sanchez ដែល​ប៊ិះ​នឹង​ផ្ទេរ​ទៅកាន់ Manchester City កាលពី​ខែ​សីហា​កន្លង​ទៅ​នោះ ទីបំផុត​បាន​ចុះហត្ថលេខា 4ឆ្នាំ​កន្លះ​ជាមួយ Manchester United ទៅវិញ​ជាមួយ​នឹង​ប្រាក់បៀវត្សរ៍ 14លាន​ផោន​ក្នុង​មួយ​ឆ្នាំ​។ Manchester City បាន​បញ្ចប់​ការ​ចង់​បាន Sanchez កាលពី​សប្ដាហ៍​មុន​ ​ប្រសិនបើ​ប្រាក់​ឈ្នួល​ច្រើនជាងគេ​អាច​ប៉ះពាល់​ដល់​ស្មារតី​ក្រុម​។

Sanchez នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​ក្នុង​មួយ​ឆ្នាំ 50ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍ធ្វើ​អោយ​កីឡាករ​វ័យ 29ឆ្នាំ​រូប​នេះ ​ក្លាយ​ជា​កីឡាករ​ដែល​មាន​ប្រាក់​ឈ្នួល​ថ្លៃ​បំផុត​នៅ Premier League​។ Alexis Sanchez ទទួល​បាន​អាវ​លេខ7 ដែល​ធ្លាក់​ពាក់​ដោយ​អតីត​តារា​ល្បី​របស់​ក្លឹប​ដូចជា George Best, Eric Cantona និង David Beckham​។ Sanchez ស៊ុត​បញ្ចូល​ទី​បាន 80គ្រាប់​អោយ Arsenal ចាប់តាំងពី​ផ្ទេរ​ពី Barcelona កាលពី​ឆ្នាំ2014 ក្នុង​តំលៃ 30លាន​ផោន​។

​​ចំពោះ​កិច្ច​ព្រមព្រៀង​នៃ​ការផ្ទេរ​នេះ គឺ​មាន​ការដោះដូរ​កីឡាករ​សញ្ជាតិ​អា​ម៉េ​នៀ Henrikh Mkhitaryan ទៅកាន់ Arsenal វិញ​។ កីឡាករ​វ័យ 29ឆ្នាំ​រូប​នេះ​រក​បាន 13គ្រាប់​ក្នុងចំណោម​ការ​បង្ហាញ​ខ្លួន 63ប្រកួត​អោយ Manchester United ចាប់​តាំង​ពី​ផ្ទេរ​ពី Borussia Dortmund នៅ​ឆ្នាំ2016 តំលៃ 26.3លាន​ផោន​។ តែ​រដូវ​កាល​នេះ​គេ​បង្ហាញខ្លួនបានតែ 10ប្រកួត​ប៉ុណ្ណោះ​នៅ Premier League បន្ទាប់ពី​ត្រូវបាន​គេ​ជឿថា ​បែកបាក់​ទំនាក់ទំនង​ជាមួយ​គ្រូ​បង្វឹក Jose Mourinho​។ យើង​ក្រឡេក​មក​មើល​ប្រាក់​ឈ្នួល​កីឡាករ​នៅ Premier League ៖
​ ​Alexis Sanchez (Manchester United) – £500,000 per week
​ ​Paul Pogba (Manchester United) – £290,000 per week
​ ​Romelu Lukaku (Manchester United) – £250,000 per week
​ ​Zlatan Ibrahimovic (Manchester United) – £220,000 per week
​ ​Sergio Aguero (Manchester City) – £220,000 per week
​ ​Eden Hazard (Chelsea) – £220,000 per week
​ ​Cesc Fabregas (Chelsea) – £220,000 per week
​ ​David de Gea (Manchester United) – £200,000 per week
​ ​Virgil van Dijk (Liverpool) – £180,000 per week
​ ​Alexandre Lacazette (Arsenal) – £170,000 per week