បង់​ក្លា​ដែ​ស​ពន្យារពេល​គម្រោង​ធ្វើ​មាតុភូមិនិវត្តន៍​ជន​មូ​ស្ល៊ី​ម​រ៉ូ​ហ៊ីង​យ៉ា​ទៅកាន់​​ប្រទេស​មី​យ៉ាន់​ម៉ា​វិញ​

68

បង់​ក្លា​ដែ​ស៖ ប្រទេស​បង់​ក្លា​ដែ​សបាន​បង្ហើប​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ច័ន្ទ​ថា ការ​ធ្វើ​មាតុភូមិនិវត្តន៍​ជន​មូ​ស្ល៊ី​ម​រ៉ូ​ហ៊ីង​យ៉ា​រាប់​ម៉ឺន​នាក់​ ដែល​បាន​រត់​ភៀសខ្លួន​ចេញពី​អំពើ​ហិង្សា​ក្នុង​ប្រទេស​មី​យ៉ាន់ម៉ា នឹង​មិន​ដំណើរការ​តាម​គម្រោង​ទេ ដោយ​ក្រុម​អាជ្ញាធរ​ន​ទទួល​ស្គាល់​ថា ការ​ធ្វើមាតុភូមិនិវត្តន៍ចាំបាច់​ត្រូវ​មាន​ការរៀបចំ​ច្រើន។​

​​ទីក្រុង ដា​កា គ្រោង​នឹង​ចាប់ផ្ដើម​ដំណើរការ​ដ៏​ធំនៅ​ថ្ងៃ​ទី​២៣​ ខែ​មករានេះ បន្ទាប់ពី​ព្រមព្រៀងគ្នា​តាម​ពេលវេលា​កំណត់​រយៈពេល​ ២​ឆ្នាំជាមួយទីក្រុង Yangon។ ​ប៉ុន្តែ​ស្នងការ​ទទួលបន្ទុក​លើ​ក​កិច្ចការ​ផ្ដល់​ជំនួយ​ជនភៀសខ្លួន ​និង​ការ​ធ្វើ​មាតុភូមិនិវត្តន៍លោក Mohammad Abul Kalam បាន​ប្រកាសកាលពី​ថ្ងៃច័ន្ទ​ម្សិលមិញ​ថា​ នៅ​មាន​កិច្ចការ​ជាច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​។​ ​លោក Kalam បាន​ប្រាប់​សារព័ត៌មាន AFP ថា យើង​មិន​ទាន់​បានរៀបចំ​តាម​ផែនការ ដែល​បាន​គ្រោងទុក​ក្នុង​ការបញ្ជូន​ជនភៀសខ្លួន​ទាំងនោះ ត្រឡប់​ទៅ​កន្លែង​ដើម​របស់ពួកគេ​វិញ​ចាប់ពី​ថ្ងៃស្អែក​នេះ​បានទេ។​ ការ​ធ្វើ​មាតុភូមិនិវត្តន៍​ចាំបាច់​ត្រូវ​មាន​ការរៀបចំ​ច្រើន​។​

​​ចាប់​តាំង​ពី​ខែ​សីហា​ឆ្នាំមុន​មកជន​មូ​ស្ល៊ី​ម​រ៉ូ​ហ៊ីង​យ៉ា​ប្រមាណ 655,000​នាក់ បានរត់គេច​ចេញ​តាម​ព្រំដែនចូល​ក្នុង​ប្រទេស​បង់​ក្លា​ដែ​ស បន្ទាប់ពី​យុទ្ធនាការ​ដឹកនាំ​ដោយយោធាក្នុង​រដ្ឋរ៉ា​ក់​ឃី​ន ដែល​អង្គការសហប្រជាជាតិ​លើក​ឡើង​ថា ជា​ការ​សម្លាប់ផ្ដាច់​ពូជជនជាតិភាគតិចនេះ៕
អត្ថបទ៖ សុខ​មាន