ឯកឧត្តម ​សៅ សុខា ៖ ​​ឆ្នាំ​២០១៧ ​បទល្មើស​ បាន​កើតឡើង​ចំនួន​ ៤៩១៧​លើក

60

ភ្នំពេញ ៖ ​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ បាន​បញ្ជាក់​ថា ​បទល្មើស ​នៅ​ក្នុង​ឆ្នាំ​២០១៧ ​បាន​កើតឡើង​ចំនួន ៤៩១៧​លើក ​ក្នុង​នោះ​បទល្មើស​ឧក្រិដ្ឋ​មាន​ចំនួន ១៩៩៧​លើក​ បទល្មើស​មជ្ឈិម​មាន​ចំនួន ២៦២០​លើក ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៣០០​នាក់ និង​រង​របួស​ ១២១៩​នាក់ ​រួម​ទាំង​សម្ភារៈ​បាត់បង់​មួយ​ចំនួន​។

ការ​ថ្លែង​បញ្ជាក់​នេះ បាន​ធ្វើឡើង​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​កង​រាជ​អាវុធហត្ថ​ ឆ្នាំ​២០១៧ ​និង​ទិសដៅ​ការងារ​ឆ្នាំ​ នាំ​២០១៨ ក្រោម​អធិបតីភាព​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ​នៅ​ព្រឹក​ថ្ងៃទី ​២៣ ​ខែមករា ឆ្នាំ​២០១៨ នៅ​ទីបញ្ជាការ​កង​រាជ​អា​វុធ​ ហត្ថ​លើ​ផ្ទៃ​ប្រទេស​៕