អនុ​ប្រធានាធិបតី​អាមេរិក​ថ្លែង​ថា ស្ថានទូត​អាមេរិក​នឹង​ផ្លាស់​ទៅកាន់​ទីក្រុង Jerusalem នៅ​ចុង​ឆ្នាំ២០១៩

70

អ៊ីស្រាអែល៖ ​លោកអនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក មៃ​ផេន បាន​និយាយ​ក្នុង​សុន្ទរកថា​នៅ​ក្នុង​សភា​អ៊ីស្រាអែលកាលពី​ថ្ងៃចន្ទ​​ ខណៈលោក​ទៅ​បំពេញ​ទស្សនកិច្ចនៅអ៊ីស្រាអែល និង​ជួប​ជាមួយនាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បេន​ចា​មីន ណេ​តានយ៉ា​ហ៊ូ ថា សហរដ្ឋអាមេរិកនៅតែ​ទទួល​ស្គាល់​ទីក្រុង Jerusalem ជា​រដ្ឋធានី របស់​ប្រទេសអ៊ីស្រាអែល ហើយ​ស្ថានទូត​អាមេរិក​នឹង​ផ្លាស់​ទៅកាន់ទីក្រុង Jerusalem នៅ​ចុង​ឆ្នាំ២០១៩។

​​ការ​ទទួល​ស្គាល់​ទីក្រុង Jerusalem ជា​រដ្ឋធានីរបស់​អ៊ីស្រាអែល​ពី​សំណាក់​លោក ​ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ខឹងសម្បា​យ៉ាង​ខ្លាំង ​និង​នាំ​ឲ្យ​ផ្ទុះការ​តវ៉ាប្រឆាំងលោក​ ត្រាំ ជា​បន្តបន្ទាប់៕

អត្ថបទ៖ សុខ​មាន