ជើងឯក 6សម័យ Novak Djokovic ធ្លាក់​ត្រឹម​ជុំ​ទី​បួន Australian Open ក្រោយ​ចាញ់​កីឡាករ​កូរ៉េ​

71
កីឡាករ​ស៊ែ​ប Novak Djokovic

តេន្នីស៖ ​ជើងឯក 6សម័យ Grand Slam, Australian កីឡាករ​ស៊ែ​ប Novak Djokovic ក្តី​សង្ឃឹម​លើក​ពាន Grand Slam ដើម​ឆ្នាំ​ត្រូវ​បាន​បញ្ចប់ក្រោម​ស្នាដៃ​កីឡាករ​កូរ៉េ Chung Hyeon ត្រឹម​ជុំ​ទី​បួន​។

កីឡាករ​ស្វ៊ី​ស Roger Federer

​​កីឡាករ​វ័យ 21ឆ្នាំ​កូរ៉េ​ដែល​មាន​លំដាប់ថ្នាក់​ពិភពលោក​លេខ58 នោះ​បាន​បញ្ចេញ​អស់ពី​សមត្ថភាព ​ដើម្បី​ទម្លាក់​អតីត​កីឡាករ​លំដាប់​លេខ​មួយ​ពិភពលោក​ ជាមួយ​នឹង​លទ្ធផល 3 សិត 0, 7-6(7-4), 7-5, 7-6(7-3)​។ ​Chung Hyeon បាន​ក្លាយ​ជា​កីឡាករ​កូរ៉េខាងត្បូង​ដំបូង​គេ​ ដែល​ឈាន​ចូល​វគ្គ 8នាក់​ចុងក្រោយ Grand Slam ហើយ​បន្ត​ជួប​ជា​កីឡាករ​អាមេរិក Tennys Sandgren ដែល​យកឈ្នះ​កីឡាករ​អូទ្រីស Dominic Thiem​។

កីឡាការិនី Simona Halep

​​ចំណែក​ឯ​កីឡាករ​ស្វ៊ី​ស Roger Federer បាន​ឡើង​វគ្គ 8នាក់​ចុងក្រោយ Australian Open ជា​លើក​ទី14 ក្រោយ​ឈ្នះ​កីឡាករ​ហុង​គ្រី Marton Fucsovics 6-4 7-6(7-3) 6-2​។ ​ងាក​មក​ការប្រកួត​ផ្នែក​នារី​កីឡាករ​លំដាប់​លេខ1 ពិភពលោក Simona Halep មិន​លំបាក​ឡើយ​នៅ​ពេល​ជួប​កីឡា​ការិនី​ជប៉ុន Naomi Osaka ដោយ​យកឈ្នះ 2 សិត 0, 6-3, 6-2៕
​អត្ថបទ​៖​នាង សុភា​វុ​ធ