ពលរដ្ឋ​ នៅ​ក្រុង​សំរោង ​អំពាវនាវ​សុំ​ជួយ​ឧបត្ថម្ភ​​​ថវិកា​ជួសជុល​ស្ពាន​ឈើ​ ១​កន្លែង​ ដែល​បាក់​ខ្ទេចខ្ទី​

114

ឧត្ដរមានជ័យ ​៖ ​ប្រជាពលរដ្ឋ​ ​រស់​នៅ​ក្រុង​សំរោង​ បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​សប្បុរសជន​នានា​ សុំ​ជួយ​​​ឧបត្ថម្ភ​ថវិកា​ ​ដល់​ពួកគាត់​ដើម្បី​ធ្វើការ​ស្ថាបនា​សា្ពន​ឈើ​១​កន្លែង ​នៅ​ក្នុង​មូលដ្ឋាន​របស់​គាត់​ ​ដែល​កន្លងមក​មានការ​លំបាក​បាក់​ខ្ទេចខ្ទី​ដោយសារ​ទឹកភ្លៀង​ហូរច្រោះ​​​​​ កាល​ពី​រដូវវស្សា​កន្លងមក​។

ប្រជា​ពលរដ្ឋ​ ​ចំនួន​៥​ភូមិ ​ក្នុង​សង្កាត់​កូន​ក្រៀល ​ក្រុង​សំរោង​ ខេត្ត​ឧ​ត្ត​រ​មានជ័យ ​គឺ​មាន ​ភូមិ​គី​វ័ន្ដ​ ភូមិ​ក្បាល​ស ​ភូមិ​ក្តុល ​ភូមិ​ផ្អុង ​ភូមិ​អូរ​ខ្ចៅ ​ ​បាន​ឲ្យដឹងថា ​ចំណុច​ស្ពា​ន​នេះ ​ដី​បាក់​ធ្វើដំណើរ​មិនកើត​ នឹង​ដឹក​ដំណាំ​កសិផល​ផ្សេងៗ​ មិនបាន ​ហើយ​កន្លងទៅ​ថ្មីៗ​នេះ​ ពលរដ្ឋ​បាន​ធ្វើ​ការ​ស្នើ​សុំ​ទៅ​អាជ្ញាធរ​ក្រុង​ ជាច្រើនលើក​ ច្រើនសា​រ​ដែរ ​តែ​នៅ​មិន​មាន​ការ​ឆ្លើយតប​ ឡើយ​នូវ​បញ្ហា​របស់​ពលរដ្ឋ​។

ទន្ទឹម​គា្ន​នោះ ​បងប្អូន​ប្រជាពលរដ្ឋ ​បាន​ធ្វើការ​អំពាវនាវ​ដល់​សប្បុរសជន​នានា​ ដើម្បី​រក​ថវិកា ​ក្នុងការ​កសាង​ នឹង​ស្ថាបនា​សា្ព​ន​នេះ​ ឡើងវិញ ​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ចរាចរ​ ​ជូន​ដល់​ពលរដ្ឋ​រស់នៅ​តំបន់​នោះ​។ ដោយ​មើល​ឃើញ​ពី​ការ​លំបាក​ដូច្នេះ ​ទើប​មាន​សប្បុរសជន​នានា ​រស់​នៅ​ក្នុង​ នឹង​ក្រៅ​ប្រទេស​ បាន​នាំគ្នា ​ប្រមែប្រមូលលុយ ​​បាន​ចំនួន​២០០០​ដុលា្ល​អាមេរិក​ ដែល​ជា​ថវិកា ​បដិភាគ​រៃអង្គាស​គា្ន ​ដើម្បី​ជួយ​កសាង​ នឹង​ស្ថាបនា​សា្ព​ន​ ឈើ​នេះ​ ឡើងវិញ​ ដើម្បី​ជា​ប្រយោជន៍ ​ជួយ​ដល់​ពលរដ្ឋ ​រស់នៅ​តំបន់​នោះ​ ​សម្រាប់ ​ដឹក​កសិផល​ផ្សេងៗ​ឆ្លងកាត់​យក​មក​លក់​នៅ​លើ​ទីផ្សារ​បាន​សម្រាប់​ការ​ផ្គត់ផ្គង់​ជីវភាព​ ព្រោះ​កន្លងមក​ពួកគាត់​ធ្វើ​កសិកម្ម​បាន​ផល​ហើយ​តែ​ឆ្លងកាត់​នឹង​ដឹកជញ្ជូន​មិន​រួច​ឡើយ​។

លោក ហេង បូ​ទី តំណាង​ពលរដ្ឋ​ទាំង​៥​ភូមិ​ បាន​លើកឡើងថា សា្ព​ន​នេះ ​ពីមុន​មានការ​លំបាក​ខាំ្លង​ពេល​រដូវ​វស្សា ម្តងៗ​ ទឹក​ហូរ​ច្រោះ​កាត់​ខាំ្លង​បណ្តាល​អោយ​បាក់​ខ្ទេច​មិន​អាច​ធ្វើ​ចរាចរ​ ​ឆ្លងកាត់​បាន ហើយ​ពលរដ្ឋ​ក៏បាន​ស្នើសុំ​ទៅ​អាជ្ញាធរ​ដែរ​ តែ​មិន​ទទួល​បាន​លទ្ធផល​ឆ្លើយតប​ឡើយ​ ដូច្នេះ​ពលរដ្ឋ​បាន​ធ្វើការ​អំពាវនាវ​ដល់​សប្បុរសជន​នានា​ឲ្យជួយ​។

ជាថ្មី​ម្ដង​ទៀត​លោក ហេង បូ​ទី ក៏​សូម​អំពាវនាវ​ដល់​សប្បុរសជន ​នឹង​អាជ្ញាធរ​ខេត្ត​មេតា្ត​ជួយឧបត្ថម្ភ​ដល់​ពួកគាត់​ផង​ ដែល​កំពុង​ខ្វះខាត​នៅ​ថវិកា ​សំរាប់​សង​ដល់​ថ្លៃ​ធ្វើ​សា្ព​ន​ឈើ​១​កន្លែង​នេះ​ ព្រោះ​ពួកគាត់​ បាន​ប្រមូល​ថវិកា​គា្ន​អស់​លទ្ធភាព​ហើយ​ ក្នុង​ការ​រៃអង្គាស​ថវិកា​នេះ៕