មន្ត្រី​កាំកុងត្រូល​ភ្នំពេញ​ចុះ​ឆែកឆេរ​ចំណីអាហារ​នៅ​ផ្សារ​ធំ​ថ្មី​រក​ឃើញ​សារធាតុ​គីមី​នៅក្នុង​ផ្កា​គូឆាយ​

74

ភ្នំពេញ៖ មន្ត្រី​កាំកុងត្រូល​ផែស្ងួត​ចុង​ទី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៨​នេះ​បាន​ចុះ​ឆែកឆេរ​ចំណីអាហារ​បន្លែ​ប្រមាណ​ជាង​៧០​មុខ នៅ​ផ្សារ​ធំថ្មី​ដោយបាន​រកឃើញ​នូវ​សារ​ធាតុគីមី​លើ​សក​ម្រិ​ង​នៅក្នុង​ផ្កា​គូឆាយ ដែល​សារធាតុ​ហាមឃាត់​ទាំងនេះ​អាច​នឹង​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​។​

ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ខណៈ​កំពុង​ចុះ​ត្រួតពិនិត្យ​សុវត្ថិភាព​ចំណីអាហារ នៅ​ផ្សារ​នោះ​លោក គង់ វុទ្ធី អនុប្រធាន​សាខា​កាំកុងត្រូល​ផែស្ងួត​ចុង​ទី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ក្នុង​ប្រតិបត្តិ​ការចុះពិនិត្យ​ទំនិញ​នេះ គឺធ្វើឡើង​តាម​ការណែនាំ​ពី​ប្រធាន​ប្រតិភូ​ទទួលបន្ទុក​អគ្គនាយក​ដ្ឋា​ន​កាំកុងត្រូល និង​លោក​ប្រធាន​សាខា​ផែស្ងួត​ចុង​ទី​ភ្នំពេញ​។​

​​​លោក​បន្តថា​ការចុះពិនិត្យ​ទំនិញ​នៅ​ផ្សារ​ធំថ្មី​នេះ​ក្រុមការងារ​របស់លោក​បាន​យក​ទំនិញ ជិត​៧០​មុខ​ពី​ក្រុមអាជីវករ​ក្នុង​ផ្សារ ទៅពិនិត្យ​ក្នុង​ឡាន​ឡា​ប៉ូ​ពិសោធន៍​ស្វែងរក​សារធាតុ​គីមី​ភ្លាមៗ​តែម្តង​។ បន្ទាប់ពី​រកឃើញ​ចំណីអាហារ​ឬ​បន្លែ​របស់​អាជីវ​ករមា​ន​ដាក់​នូវ​ជាតិគីមី​លើស​កម្រិត​ក្រុមការងារ​នឹង ធ្វើការ​ដកហូត​និង​ធ្វើ​កិច្ចសន្យា​ជាមួយ​បងប្អូន​អាជីវករ​ផងដែរ​។​

​​​នៅក្នុង​ប្រិត​ប្តិ​ការចុះ​ឆែកឆេរ​នេះ លោក​គង់ វុទ្ធី បាន​ឲ្យ​ដឹងថា ក្រុមការងារ​របស់លោក​បាន​ពិនិត្យ​រកឃើញ​មាន​សារ​ធាតុគីមី​នៅក្នុង​ទំនិញ​ចំនួន​មួយ​មុខ​នៅក្នុង​បន្លែ​ផ្កា​គូឆាយ ដែល​សារធាតុ​ទាំងនេះ​នឹងធ្វើ​ឲ្យ​មាន​ផលប៉ះពាល​យ៉ាងខ្លាំង​ដល់​សុខភាព​របស់​អ្នក​បរិភោគ​។ តែ​យ៉ាងណាក្តី​ទំនិញ​ដែល​បាន​រកឃើញ​នោះ​ត្រូវបាន​មន្ត្រី​ជំនាញ​របស់​លោ​កំ ធ្វើការ​រឹបអូស​យក ទៅ​កម្ទេចចោល​និង​ឲ្យ​អាជីវករ​ចុះកិច្ចសន្យា​ឈប់​លក់​បន្តទៀត​ផងដែ​រ​។​

​​​ជាមួយគ្នា​នោះដែរ​លោក គង់ វុទ្ធី ក៏បាន​ណែនាំ​ដល់​ក្រុមអាជីវករ​ទាំង​អស់ដា​ក់​តាំង​លក់​ផលិតផល​អោយ​ត្រូវ​តាម​លក្ខ​ណះ​បច្ចេកទេស ដោយ​ញែក​ចេញពី​គ្នា​រវាង​គ្រឿង​ប្រើប្រាស់​ដែល​ផ្ទុក​សារធាតុពុល​និង​ម្ហូបអាហារ​ហាម​ការ​ដាក់តាំង​ផលិតផល​ភេសជ្ជៈ​ត្រូវ​កំដៅថ្ងៃ និង​ការ​ដាក់លក់​ផលិតផល​ហួស​កាលបរិច្ឆេទ​ជាដើម​ផងដែរ​។

​ ​លោក​ក៏បាន​អំពាវនាវ​ដល់ អាជីវករ អ្នក​ចែកចាយ​លក់ដុំ លក់រាយ អ្នក​ផលិត នាំចូល​ចែកចាយ ត្រូវតែមាន​ប្រភព​ច្បាស់លាស់​សិន​មុននឹង​ទទួល​លក់ ហើយ​បញ្ជ​ប់​ការ​លាយ​បន្ថែម​នូវ​សារ​ធាតុគីមី ទៅលើ​ផលិតផល​ម្ហូបអាហា​រដែ​ល​ធ្វើអោយប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​៕