មន្ត្រីរាជការ អាច​បង់​រំ​លោះ​ម៉ូតូ​ថ្មី​បាន​រហូតដល់​០៤​ឆ្នាំ​ចាប់ពីពេលនេះ​តទៅ​

312

ភ្នំពេញ៖ ដោយ​មើល​ឃើញ​ពី​ភាពលំបាក​របស់​មន្ត្រីរាជកា​រ​មួយ​ចំនួនធំ​ក្នុងការ​ធ្វើដំណើរ​បំពេញការងារ ប្រចាំ​ថ្ងៃនេះ​។ ក្រុមហ៊ុន​រចនាបទ​ខ្មែរ រុងរឿង និង​កងពលតូច​ដឹកជញ្ជូន​៩៩ បានរួម​សហការគ្នា​ផ្តល់​សេវា ទិញ​និង​លក់​ម៉ូត​បង់​រំ​លោះ​ជាប្រចាំ​ខែ ដែល​ផ្តល់​រយៈពេល​បង់​រហូត​ដល់​០៤​ឆ្នាំ ចាប់ពីពេលនេះ​តទៅ​។​

​​នៅ​ក្នុង​ពិធី​បើកសម្ពោធ​ការលក់​ម៉ូតូ​បង់​រំ​លោះ​ជូន​មន្ត្រីរាជការ​ដំបូង ធ្វើឡើង​រវាង​ក្រុមហ៊ុន​រចនាបទ ខ្មែរ​រុងរឿង ម​.​ក និង​កងពលតូច​ដឹកជញ្ជូន​៩៩ នៅ​ថ្ងៃទី​២៣ មករា ឆ្នាំ​២០១៨​កន្លងទៅនេះ លោក អៀម សុខ​ហេង នាយក​ប្រតិបត្តិ​រចនាបទ ខ្មែរ​រុងរឿង បាន​លើកឡើងថា ម៉ូតូ​ដែល​នាំមក​សម្រាប់​លក់​ជូន​មន្ត្រី រាជការ​នាពេលនេះ​មាន​ចំនួន​សរុប​២០២​ម៉ូតូ រួមមាន​០៥​ប្រភេទ​៖ ១.​ម៉ូតូ​យ៉ាម៉ាហា អ៊ិ​ច​ធី​ហ្សិត ឆ្នាំ​២០១៧ តម្លៃ​លក់​ក្នុង​មួយគ្រឿង​ជាង​២.៣០០​ដុល្លារ​អាមេរិក​, .​ម៉ូតូ​យ៉ាម៉ាហា ហ្វី​ឡា​ណូ ២០១៧ តម្លៃ​ជាង​២​ពាន់ ដុល្លារ​អាមេរិក​, .​ម៉ូតូ​យ៉ាម៉ាហា ចា​នូ តម្លៃ​ជាង​១.៦០០​ដុល្លារ​អាមេរិក​, .​ម៉ូតូ​យ៉ាម៉ាហា ស៊ី​រ៉ូ​ស ២០១៨ តម្លៃ​ជាង​១.២០០​ដុល្លារ​អាមេរិក និង​ទី​៥.​ម៉ូតូ​យ៉ាម៉ាហា ស៊ី​រ៉ូ​ស បេ​៦​អា​២ តម្លៃ​ជាង​១.១០០​ដុល្លារ​អាមេរិក នៅក្នុង​មួយគ្រឿង​។ លោក​បាន​បញ្ជាក់ថា ការបង់​រំ​លោះ​ជា​ប្រចាំខែ​នេះ​គឺមាន​ជំរើស​ចំនួន​៤​ផងដែរ ទៅតាម លទ្ធភាព​របស់​មន្តី​កា​រាជការ​ដែល​អាច​បង់​បាន​មាន​រយៈពេល​បង់​១​ឆ្នាំ ២​ឆ្នាំ ៣​ឆ្នាំ និង​៤​ឆ្នាំ ជាមួយនឹង​អត្រា ការប្រាក់​ទាប​១.% ក្នុង​មួយខែ​។

​ ​ជាមួយគ្នានេះ ឯកឧត្តម ឧ​ត្ត​សេនីយ៍​ទោ ហ៊ុល សំអុន មេបញ្ជាការ​កងពលតូច​ដឹកជញ្ជូន​៩៩ បាន មានប្រសាសន៍ថា មូលហេតុ​បានជា​ជ្រើសរើស​ប្រភេទ​ម៉ូតូ​ម៉ាក យ៉ាម៉ាហា មក​លក់​ជូន​មន្ត្រីរាជការ​ដំបូង​គេ នេះ ដោយសារតែ​ក្រុមហ៊ុន​មានការ​សហការ​ល្អ យកចិត្តទុកដាក់​ខ្ពស់​លើ​សេវា​ថែទាំ​ផ្សេងៗ ហើយ​តម្លៃ​និង គុណ​ភាពល្អ​សមរម្យ​អាច​ទទួលយកបាន​។

ឯកឧត្តម​លើកឡើង​បន្តថា ក្រៅពី​ចំណាយ​ប្រចាំខែ​ខាងលើ គ្រប់​មន្ត្រីរាជការ​បង់​សេវា​រដ្ឋបាល​ចំនួន​១% នៃ​តម្លៃ​ម៉ូតូ​បាន​ទិញ​សម្រាប់​ការរៀបចំ​ឯកសារ​ដំបូង​៕