កុមារី កម្ពុជា​ម្នាក់​ប្រឡង​ជាប់​ចំណាត់ថ្នាក់​លេខ ១ នៅ​តំបន់​អាស៊ី​

84

ភ្នំពេញ៖ ព័ត៌មាន​ដ៏​គួរឱ្យ​រីករាយ​ចំពោះ​កម្ពុជា នោះ​គឺ​កុមារី ហ៊ុន ពេ​ជ​មុន្នី​លី​ណា បាន​ប្រឡង​ជាប់​ចំណាត់ថ្នាក់​លេខ ១ នៅ​តំបន់​អាស៊ី លើ​មុខវិជ្ជា​គណិតវិទ្យា​។​កុមារី​រូបនេះ​ ​បាន​ឈ្នះ​លើ​បេក្ខជន​ប្រឡង ដែល​មកពី​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ដូចគ្នា ដោយ​ទទួលបាន​ពិន្ទុ ២៣៥០ ពិន្ទុ​។​

ការប្រឡង​នេះ ត្រូវ​បានរៀបចំ​ធ្វើឡើង​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ដែលមាន​សិស្ស​មកពី​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ដូចគ្នា ចូលរួម​ប្រកួតប្រជែង​រាប់រយ​នាក់​។ ដល់ពេល​បញ្ចប់ នៃ ការប្រឡង កុមារី ហ៊ុន ពេ​ជ​មុន្នី​លី​ណា បានទទួល​ចំណាត់ថ្នាក់​លេខ ១ ដោយបាន​ពិន្ទុ​ខ្ពស់​ជាងគេ​បំផុត នៅក្នុង​ចំណោម​បេក្ខជន​ទាំងអស់​។ អ្នក​ឈរ​នៅ​លេខ​រៀង​ទី ២ បាន​ទៅ​បេក្ខជន​មកពី​ប្រទេស​មហា​យក្ខ​ចិន ដោយ​ទទួល​ពិន្ទុ​បាន ១២០០ ពិន្ទុ​។​

សូមបញ្ជាក់​ផងដែរ​ថា កុមារី ហ៊ុន ពេ​ជ​មុន្នី​លី​ណា គឺជា​បុត្រី​ទី ២ របស់​ឯកឧត្ដម​ឧត្ដមសេនីយ៍ឯក​ហ៊ុន ម៉ា​ណែ​ត ដែលជា​បុត្រា​ច្បង​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង លោកជំទាវ ពេ​ជ ចន្ទ​មុន្នី​។​

ការទទួលបាន​នូវ​ចំណាត់ថ្នាក់​ខ្ពស់​ពី​កម្មវិធី​ប្រឡង​លំដាប់​អន្តរជាតិ​មួយ​នេះ បានបង្ហាញ​ឱ្យ ឃើញថា កម្ពុជា​ក៏មាន​កុមារ​ដែលមាន​សមត្ថភាព​ខ្ពស់ មិន​ចាញ់​បណ្ដា​ប្រទេស​ជឿនលឿន និង រីកចម្រើន​នោះឡើយ​។​

ជោគជ័យ​នេះ ក៏បាន​បញ្ជាក់​ឱ្យឃើញ​ពី​គុណភាព​អប់រំ​របស់​កម្ពុជា ដែល​កំពុងតែ​ឈានទៅ រក​ភាព​កាន់តែ​ប្រសើរ​ជា​លំដាប់​ផងដែរ​៕