Mascherano នឹង​ចាក​ចេញពី Barcelona រំពឹង​ថា​ទៅ​ទឹកដី​ចិន​

52

បាល់ទាត់៖ ​ខ្សែ​ការពារ​អា​ហ្ស​ង់​ទីន Javier Mascherano ដែល​ចំណាយ​ពេល​ជាមួយ Barcelona ជិត 8ឆ្នាំ​នោះ នឹង​ចាក​ចេញពី​ក្លឹប​ហើយ​ដោយ​គេ​រំពឹង​ថា ​នឹង​ទៅ​ទឹកដី​ចិន​ជាមួយ Hebei China Fortune​។ ​​កីឡាករ​វ័យ 33ឆ្នាំ​រូប​នេះ​បាន​ចូលរួម​ជាមួយ Barcelona តាំងពី​ឆ្នាំ2010 ផ្ទេរ​ពី Liverpool តំលៃ 17លាន​ផោន បន្ទាប់ពី​ចំណាយ​ពេល​ជាមួយ West Ham, Corinthians និង River Plate​។

​​រយៈពេល​ជិត 8ឆ្នាំ​ជាមួយ Barcelona, Javier Mascherano ឈ្នះ​ពាន​សរុប18 ដែល​រួមមាន La Liga បួន​លើក និង Champions League ពីរ​លើក​។ ​​ជា​ខ្សែបម្រើ​ការពារ​ដ៏​ចំណាន​នៅ Barcelona បង្ហាញខ្លួន​បាន 334ប្រកួត​រក​បាន​តែមួយ​គ្រាប់​ប៉ុណ្ណោះ​។ ​រដូវ​កាល​នេះ Mascherano បង្ហាញខ្លួន​បានតែ 12ប្រកួត​ប៉ុណ្ណោះ ខណៈ​ដែល​នឹង​ធ្វើ​ពិធី​លា​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅ​ពេល Barcelona ទទួល Espanyol ពាន Copa del Rey៕
​អត្ថបទ​៖​នាង សុភា​វុ​ធ