Chelsea ទិញ​បាន​ខ្សែ​ការពារ​ឆ្វេង​របស់ Roma, Emerson Palmieri តំលៃ​ជាង 17លាន​ផោន​

57

បាល់ទាត់៖ ​ក្រុម​ការពារ​ជើងឯក English Premier League តោ​ខៀវ Chelsea បាន​សំរេច​ក្នុង​ការ​នាំ​យក​ខ្សែ​ការពារ​ស្លាប​ឆ្វេង​របស់​ក្លឹប​អ៊ីតាលី AS Roma, Emerson Palmieri ហើយ​ក្នុង​តំលៃ 17.6លាន​ផោន​។

ខ្សែ​ការពារ​សញ្ជាតិ​ប្រេ​ស៊ី​ល​វ័យ 23ឆ្នាំ​រូប​នេះ​ ទទួល​បាន​កិច្ចសន្យា​លេង​អោយ​ក្លឹប​នៅ​ទីក្រុង​ឡុង​ដ៍​មួយ​នេះ​រយៈពេល 4ឆ្នាំ​កន្លះ​។ ​បន្ទាប់ពី​បង្ហាញខ្លួន 36លើក​អោយ Roma រដូវ​កាល​មុន Palmieri អវត្តមាន​បី​ខែ​រដូវ​កាល​នេះ​ ដោយសារ​របួសជង្គង់​ធ្វើ​អោយ​គេ​បង្ហាញខ្លួន​ទើបបាន 2ប្រកួត​ប៉ុណ្ណោះ​។ ​Palmieri ត្រូវ​បាន Roma នាំ​យក​ពី​ក្លឹប​ប្រេ​ស៊ី​ល Santos ចុង​ឆ្នាំ2016៕
​អត្ថបទ​៖​នាង សុភា​វុ​ធ