ព្រះខ័ន​រាជ​ស្វាយរៀង និង​ណាហ្គា​វ៉ើ​លបង្ហាញ​កីឡាករ​បរទេស​ទី​២​ ត្រៀម​រដូវ​កាល​ថ្មី​

80
ខ្សែបម្រើ​ការពារ Daisuke Kobayashi

បាល់ទាត់៖ ​សមាជិក​លីហ្គ​កំពូល​កម្ពុជា​ព្រះខ័ន​រាជ​ស្វាយរៀង និង​ណាហ្គា​វ៉ើ​ល​ បាន​បង្ហាញ​កីឡាករ​បរទេស​ទី​២ ​របស់​ខ្លួន ដើម្បី​ត្រៀម​រដូវ​កាល​ថ្មី​ដែល​នឹង​ចាប់ផ្ដើម​នា​ខែ​មិនា​ខាងមុខ​។

ខ្សែបម្រើ​ការពារ Daisuke Kobayashi

​​ព្រះខ័ន​រាជ​ស្វាយរៀង​បាន​ចុះ​កុងត្រា​យក​ខ្សែបម្រើ​ការពារ Daisuke Kobayashi ពី​ក្លឹប Suratthani FC នៅ​លីហ្គ​ទី​៣​ របស់​ថៃ​។ កីឡាករ​សញ្ជាតិ​ជប៉ុន​រូប​នេះ​មាន​វ័យ​ ២៦​ឆ្នាំ​នឹង​ចូល​ជំនួស​កីឡាករ Kimnam Kun ដែល​ផុត​កុងត្រា​។ ​​ងាក​ទៅ​ណា​ហ្គា​វ៉ើ​ល​ឯណោះ​វិញ បាន​បង្កើត​ភាព​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយ​ចុះ​នាំ​យក​ជម្រើស​ជាតិ​កូរ៉េខាងត្បូង Han Sung Gyu ដែល​ធ្លាប់​លេង FIFA U20 World Cup ឆ្នាំ​២០១៣ និង​ជម្រុះ​កីឡា​អូឡាំពិក​ឆ្នាំ២០១៥​។

កីឡាករកូរ៉េខាងត្បូង Han Sung Gyu

ចំពោះ​ក្លឹប​អាជីព​គេ​លេង​ឲ្យ​ក្លឹប Suwon Samsung BlueWings នៅ​លីហ្គ​កំពូល​កូរ៉េខាងត្បូង​។ ​នេះ​ជា​កីឡាករ​ទី​២​ របស់​ក្លឹប​ទាំង​២ ត្បិត​ណាហ្គា​មាន Tatsuro Inui ម្នាក់ និង​ស្វាយរៀង​មាន Booysen ម្នាក់​ផង​ដែរ​។ ចំពោះ​កៅអី​ទំនេរ​ក្លឹប​ទាំង​២ អាច​បន្ត​ចុះ​កុងត្រា​បាន​ ៣​នាក់​បន្ថែម​រហូតដល់​ចប់​ជុំ​ទី​១ ​នៃ​លីហ្គ​កំពូល​កម្ពុជា​៕
អត្ថបទ​៖ ង៉ែត វុទ្ធី