ប្រធាន​សហព័ន្ធ​បាល់​ទាត់​ពិភពលោក​ លោក Infantino​ នឹង​មក​ប្រជុំ​នៅ​កម្ពុជា​

56

បាល់ទាត់​៖ មន្ត្រី​ជាន់ខ្ពស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​អោយដឹង​ថា​ តាម​ការ​គ្រោង​ទុក​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​ពិភព​លោក​ (FIFA),​ លោក ​Gianni ​Infantino​ នឹង​មក​ប្រជុំ​នៅ​កម្ពុជា​ ថ្ងៃ​ទី​៩​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៨ ​ខាង​មុខ​នេះ។​

ឯកឧត្តម ​ខៀវ ​សាម៉េត ​អនុ​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ​នឹង​ជា​អនុ​ប្រធាន​សហព័ន្ធ​បាល់ទាត់​អាស៊ី​អាគ្នេយ៍ ​បាន​អោយ​ដឹ​ង​ថា​លោក ​Infantino ​នឹង​មក​ដល់​កម្ពុជា​រសៀល​ស្អែក​។

ឯកឧត្តម​បន្ត​ថា​ ប្រធាន FIFA រូបនេះ​នឹង​ដឹក​នាំ​ជំនួប​កំពូល​ប្រតិបត្តិ​បាល់​ទាត់​២០១៨ ​នៅ​កម្ពុជា​ដែល​ធ្វើឡើង​រយៈ​ពេល​មួយ​ថ្ងៃ​ពេញ​ ដោយ​មាន​ការ​ចូលរួម​ពី​ប្រធាន​អគ្គ​លេខា​ធិការ​សហព័ន្ធ​បាល់​ទាត់​ប្រទេសនានា​ជា​សមាជិក​នៅ​អាស៊ី ​មក​ពី​អាហ្វ្រិក​ និង​អឺរ៉ុប​ប្រមាណ ​២០​ប្រទេស។​

លោក ​Gianni Infantino មុន​មក​កាន់​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ​លោក​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​មួយ​ថ្ងៃ​(ថ្ងៃទី៨​ ខែ​កុម្ភៈ​)​នៅ​ប្រទេស​វៀតណាម​៕​