ប្រធាន​ភាស៊ី​ផ្សារ​លើ​ ខេត្តសៀមរាប​ ​​​រង​ការ​រិះគន់​ថា ​​កា​រ​យក​ភាស៊ី​​ផ្ញើ​រថយន្ត​.​ម៉ូតូ​ ​មិន​គោរព​តាម​ច្បាប់​សៀវភៅ​បន្ទុក​របស់​ក្រសួងសេដ្ឋកិច្ច​…!!!

232

សៀមរាប ៖​ លោក ហុក ​ថៃ​ ​ប្រធាន​ភាស៊ី​ផ្សារ​លើ​ ខេត្តសៀមរាប​ ត្រូវ​បាន​មជ្ឈដ្ឋាន​ពលរដ្ឋ​រិះគន់​ថា​ធ្វើ​អាជីវកម្ម​មិន​គោរព ​តាម​សៀវភៅ​បន្ទុក ​ការ​យក​ភាស៊ី​​ពី​ពលរដ្ឋ​ ឬ​ អាជីវក ​ដូចជា ​ផ្ញើ​ម៉ូតូ​ កង់ ​និង​​រថយន្ត​ មិន​គោរព​ទៅតាម​ច្បាប់​កំណត់ ​ក្នុង​សៀវភៅ​បន្ទុក​ នៃ​កិច្ចសន្យា ​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ នោះទេ​។

ប្រភព​ដាច់ដោយឡែក​មួយ​ផ្សេង​ បាន​បញ្ជាក់​ថា ​លោក ហ៊ុ​ប ​ថៃ ​បាន​ដេញថ្លៃ​ធ្វើ​ អាជីវកម្ម​ មិនមែន​តែមួយ​នេះ​ទេ ​ក្នុង​នោះ​មាន​ផ្សារ​ក្រោម ​និង​ផ្សារ​ពួក​ ដែល​លោក ហ៊ុ​ប ថៃ ​គ្រប់គ្រង​នា​ពេល​បច្ចុប្បន្ន ក៏ប៉ុន្តែ​សេដ្ឋកិច្ច​សំខាន់ ​និង​លេចធ្លោ​ជាងគេ ​គឺ ​ផ្សារលើ​ធំថ្មី​តែម្តង ​ហេតុដូច្នេះ​ ការ​កក់ស្ទះ​ស្ទើ​រ​តែ​រៀងរាល់ថ្ងៃ ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ ​ដែល​ធ្វើដំណើរ​ឆ្លងកាត់ ​នឹង​ចូល​ទិញ​ម្ហូបអាហារ រអ៊ូរទាំ​ស្ទើរ​រក​ផ្លូវ​ដើរ​ពុំបាន ។

បើតាម​ការ​លើក​ឡើងរ​បស់​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​លើ​ធំថ្មី​បាន​សុំ​មិន​បញ្ចេញ​ឈ្មោះ ​បាន​និយាយ​ថា​ កន្លង​ថ្មី​នេះៗ​ ពួកគាត់​បាន​យល់ដឹង​ចំពោះ​បញ្ហា​ផ្នែក​ច្បាប់ ​ដែល​បាន​កំណត់​ក្នុង​ការ​យក​ភាស៊ី​នេះ​ដែរ ​តែ​ពួកគាត់ មិន​ហ៊ាន​និយាយ​ទេ​ព្រោះ ​ខ្លាច​​មិនបាន​លក់ដូរ​តទៅទៀត​នៅ​ក្នុង​ផ្សារ ។

ប្រភព​ដដែល​ បាន​បន្តថា​ សកម្មភាព​ខាងលើនេះ វា​បាន​កើត​ឡើងជា​យូរ​ឆ្នាំ​ហើយ​ រហូត​មកទល់​ពេលនេះ​ នៅ​ពុំទាន់​ឃើញ​មាន​អាជ្ញាធរខេត្ត​ ចេញមុខ​ដោះស្រាយ​នៅឡើយ​ មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​មានការ​ សង្ស័យថា ​អាជ្ញាធរ​ក្រុង និង​អាជ្ញាធរ ​ ខេត្ត ត្រូវរ៉ូវ​គ្នា​ជាមួយ​លោក ​ហ៊ុ​ប ថៃ ​ប្រធាន​ផ្សារ​លើ​ធំថ្មី ​ប្រព្រឹត្ត​អំពើរ​ពុករលួយ​ជា​ប្រព័ន្ធ​ ផងដែរ​ ​​បាន​ជា​សម្ងំ​ស្ងាត់ស្ងៀម ​មិន​ខ្វល់ខ្វាយ​ទៅលើ​កា​រ​ស៊ើបអង្កេត​ ចំពោះ​លោក ហ៊ុ​ប ថៃ ​ប្រធាន​ផ្សារ​លើ​ធំថ្មី​ ខេត្តសៀមរាប​ នោះឡើយ​។

បើ​តាម​សំដី​របស់​កូនស្រី ​លោក ហ៊ុ​ប ថៃ ​ដែល​ជា​អ្នកដើរ​ប្រមូល​ភា​ស៊ី​​ពី​អាជីវករ បាន​និយាយ​ថា​ គាត់​​ពិបាក​ណាស់​ទម្រាំ​នឹង​ដើរ​ប្រមូល​ភា​ស៊ី ​ពី​អាជីវករ​បាន ​ហើយ​ម្យ៉ាងទៀត​ ក្នុង​មួយខែៗ​ត្រូវ​ចំណាយ​ថវិកា​ជាច្រើន តាមរយៈ ជា​កញ្ចប់​ស្ទើរតែ​គ្រប់​លំដាប់​ថ្នាក់​ បើ​គាត់​មិន​ធ្វើ​អញ្ចឹង​តើ​បាន​ប្រាក់​មក​ពីណា​អោយ​ទៅ​ពួកគាត់​។

ករណី​ខាងលើ​នេះដែរ​ប្រជាពលរដ្ឋ​បាន​រិះគន់​យ៉ាង​ខ្លាំង​ទៅលើ​លោក ហ៊ុ​ប ថៃ ​ដែល​កំពុង​កើប​លុយ​យ៉ាង​គឃ្លើន​លើ​ផ្សារ​ចំនួន​៣​ គឺ​ផ្សារ​ក្រោម​.​ផ្សារ​ពួក​.​និង​ផ្សារ​លើ​ធំថ្មី ​ការ​ប្រព្រឹត្ត ​​អំពើពុករលួយ​ល្មើស​ច្បាប់​បែបនេះ ​ តើ​អាជ្ញាធរ​ខេត្ត​មាន​ការកែ ​តម្រូ​វ​បែប​ណា​?

ប្រជា​ពលរដ្ឋ​ ក៏​ដូចជា​ក្រុម​អាជីវករ​ដែល​កំពុង​លក់ដូរ​នៅ​ក្នុង​ផ្សារ​បាន​សំណូម​ពរ ​ដល់​ឯក​ឧ​ត្ត​រ​បណ្ឌិត​ ដល់​អាជ្ញាធរ​ខេត្ត ​ខេត្តសៀមរាប ​សុំ​អោយ​មានការ​កែ​តម្រូវ​ចំពោះ​ករណី​ខាង​លើនេះ​ផង ៕