កូរ៉េខាងជើង​​នឹង​បង្ហែ​ក្បួន​ព្យុហយាត្រា​យោធា​មុន​កីឡា​អូឡាំពិក​រដូវរងា​​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​

190

កូរ៉េខាងជើង​៖ កូរ៉េខាងជើង​នឹង​រៀបចំក្បួនព្យុហយាត្រា​យោធា​លើក​ទី​ ៧០ឆ្នាំរបស់​ខ្លួន មួយថ្ងៃ​មុនចាប់ផ្ដើម​កីឡា​អូឡាំពិក​រដូវរងានៅក្នុង​ប្រទេស​កូរ៉េខាងជើង​។​ក្បួន​យោធាប្រចាំ​ឆ្នាំ​របស់​ទីក្រុង​ព្យុងយ៉ាង ដែល​ជា​ការ​រំលឹក​ដល់ថ្ងៃ​បង្កើតកងកម្លាំងប្រដាប់អាវុធ​របស់​ខ្លួន ត្រូវ​បានប្រារព្ធ​ឡើង​ក្នុង​ខែ​មេសារយៈពេល​ ៤០​ឆ្នាំ​មក​ហើយ​។​ ទោះ​យ៉ាង​ណាសារព័ត៌មានរដ្ឋរបស់​ប្រទេស​នេះ​ បាន​ប្រកាស​កាលពី​ដើម​ឆ្នាំនេះថា ពេលវេលា​នោះ​បាន​ផ្លាស់ប្ដូរ​មក​ធ្វើ​នៅ​ថ្ងៃ​ទី8 កុម្ភៈ​វិញ​។​ កូរ៉េខាងជើង​បាន​ទាត់ចោលការរិះគន់​នានា​ ពី​គម្រោង​របស់​ខ្លួនដោយ​និយាយ​ថា គ្មាន​នរណា​ម្នាក់​មាន​សិទ្ធិ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​នេះ​បានឡើយ​។​ សហរដ្ឋ​អាមេរិកបាន​និយាយ​ថា ក្បួនយោធា​នេះមិន​គួរ​ធ្វើ​ចំ​ពេលព្រឹត្តិការណ៍កីឡានេះ​ឡើយ។

​យោង​តាមទីភ្នាក់ងារសារព័ត៌មានផ្លូវការ KCNA របស់ប្រទេសកូរ៉េខាងជើងបាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះកូរ៉េខាងជើងនិយាយ​ថា ខ្លួន​គ្មាន​បំណង​ជួប​ជាមួយមន្ត្រី​អាមេរិក​ឡើយ អំឡុង​ព្រឹត្តិការណ៍កីឡានោះ។​ មន្ត្រី​រដ្ឋាភិបាល​កូរ៉េខាងត្បូងបាន​និយាយ​ថា កាលពី​ខែ​មុនទា​ហា​បនចំនួន 13,000​នាក់ ​និងសម្ភារៈ​យោធាចំនួន​ ២០០​ប្រភេទបានប្រមូលផ្ដុំ​គ្នា ​ជិតអាកាសយានដ្ឋានមួយ​ក្នុង​ទីក្រុងព្យុងយ៉ាង ជា​អ្វី​ដែល​ទំនងជាការហាត់​សមសម្រាប់ក្បួននោះ។ ​ក្រុម​អ្នក​ជំនាញនិយាយ​ថា កូរ៉េខាងជើង​ត្រូវ​គេ​រំពឹង​ថា នឹងដាក់​បង្ហាញមី​ស៊ី​លរយៈ​ចម្ងាយ​ឆ្ងាយរបស់​ខ្លួន​៕
អត្ថបទ៖ សុខ​មាន