លោក​អធិការដ្ឋាន​នគរ​បាល​ស្រុក​ត្រពាំង​ប្រាសាទ ​រំលោភ​យក​ដីស្រែ​ចំការ​របស់​ស្ត្រី​មេម៉ាយ​ ​ប្ដី​យោធា​ស្លាប់​ចោល

289

ឧត្តរមានជ័យ ៖ ​លោក​វរៈ​សេនីយ៍​ ឯក អ៊ិន កាយ អធិការដ្ឋាន​នគ​រ​បាល​ស្រុក​ត្រពាំង​ប្រាសាទ​ ​រង​ការ​ចោទ​ប្រកាន់​ថា បាន​ប្រើ​អំណាច​រំលោភ​យក​ដីស្រែ​ចំកា​រ ៩​ហិកតា​ របស់​ស្ដ្រី​មេម៉ាយ ​រស់​នៅក្នុង​ជីវភាព​ក្រីក្រ​រក​ព្រឹក​ខ្វះ​ល្ងាច ​ប្ដី​យោធា ​បាន​ស្លាប់​ចោល ​និង​មាន​កូន​៩​នាក់​ នៅ​ក្នុង​បន្ទុក​ ។

​​ស្ដ្រី​មេម៉ាយ​ ឈ្មោះ​ ឈុ​យ ផល្លា អាយុ ៤៩ រស់នៅ​ភូមិ​ពពេល ឃុំ​ផ្អាវ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ​ដែល​ត្រូវ​បាន​លោក​អធិការដ្ឋាន​នគ​របាល​ស្រុក​ត្រពាំង​ប្រាសាទ​ រំលោភ​យក​ដីស្រែ​ចំការ​អស់នោះ​ បាន​ឲ្យ​ដឹង​​ថា ​កាលពី​ប្ដី​គាត់​នៅ​រស់​បាន​លក់​ដី​ចំការ​ ឲ្យ​ទៅ​ឈ្មោះ ​សុន ​នៅ​ភូមិ​សន្ដិភាព ចំនួន​២៣​ ហិក​តា ​នៅ​ក្នុង​ផ្ទៃដី​សរុប​៣២​ហិកតា ​ហើយ​ក្រោយមក​លោក​ អ៊ិន​ កាយ ​អធិការ​នគរ​​បាល​​ស្រុក​ត្រពាំង​ប្រសាទ​ បាន​ទិញ​ត​ ដោយមាន​ការ​បង្ហាញ​ព្រំប្រទល់ ​និង​ឯក​ភាពគ្នា​អស់ហើយ​។​ស្ដ្រី​មេម៉ាយ ​រូបនេះ ​បានបន្ដថា ​ពេល​រូប​គាត់​ ​ទៅធ្វើ​កម្មករ​នៅ​ស្រុក​ថៃ​ត្រឡប់​មកវិញ​ចង់​ទៅ​មើល​ដី​និង​ ទិញ​កូន​ស្វាយចន្ទី​ ​​បន្តិចបន្តួច​​យក​ទៅ​ដាំ ​ពេល​ទៅដល់​ចំការ​ស្រាប់តែ​ឃើញ​លោក ​អិន​ កាយ​ ឲ្យ​គេ​ភ្ជួរ​យក​អស់​រលីង​ ​ដោយ​ឃើញ​បែប​នេះ​រូប​គាត់​បាន​តក់ស្លុត​យ៉ាង​ខ្លាំង​ស្ទើ​រ​តែ​មិន​ចង់រស់​ ព្រោះ​អត់​ មាន​ដី​សម្រាប់​ប្រកប​ជីវភាព​ចិញ្ចឹម​កូន​អោយ​រស់​បន្ដទៀត​។​ ពេលនោះ ​​គាត់​បាន​ទូ​រស័ព្ទ​សួរ លោក ​អិន​ កាយ ​បែរ​​ឆ្លើយថា​ លោក​យក​តែ​ចំនួន​៣០​ហិកតា​ ដែល​លោក​បាន​ទិញ​តែប៉ុណ្ណោះ ។​

ស្ដ្រី​ជា​ម្ចាស់​ដី​ បាន​បន្ដថា​ ប្ដី​របស់​គាត់​លក់​តែ​២៣​ហិកតា​ មិច​បាន​ត្រូវ​យក​៣០​ហិក​តា ​គាត់​មិន​ព្រម​ទេ ​រូប​ក៏​បាន​រក្សា​រ​ឯសារ​ ​លក់​ទិញ​ទាំងអស់​នោះដែរ ​ដើម្បី​ការ​ជន​ល្មោភ​អំណាច​ រំលោភ​យក​ ឥឡូ​វ​រំលោភ​យកមែន​។

ពាក់ព័ន្ធបញ្ហានេះ ​លោក​ អិន​ កាយ ​អធិការដ្ឋាន​នគ​រ​បាល​ស្រុក​ត្រពាំង​ប្រាសាទ​ បាន​ឲ្យ​ដឹងថា​លោក ​យក​ត្រឹមតែ​ចំនួន​ដី​៣០​ហិកតា ​ដែល​លោក ​បាន​ទិញ​តែប៉ុណ្ណោះ ​បើ​វាស់​ឃើញ​នៅសល់ ទុកជា ​របស់​គាត់​វិញ​ទៅ​ ហើយ​ចេញថ្លៃ​ភ្ជួរ​ឲ្យ​គេ​ទៅ ពីព្រោះ​ដី​នេះ ​លោក​បាន​ទិញ​បន្ដ​​ពី​លោក​អធិការដ្ឋាន ​នគ​របាល​អន្លង់វែង​ចាស់ ​និង​លក់​បន្ដ​​អោយ​មិត្តភ័ក្ដិ​នៅ​ឯ​ខេត្ត​ផ្សេង​៕