ភាព​តាន​តឹង​​កើន​ឡើង​​ជុំ​វិញ​​បញ្ហា​សាង​សង់​របង​​បេតុង​នៅ​តាម​​ព្រំដែន​​អ៊ីស្រាអែល​ជាប់​ប្រទេស​លីបង់​​​​

90

អ៊ីស្រាអែល៖ អ៊ីស្រាអែល​ និង​លីបង់​​បាន​គំរាម​កំហែង​ និង​ថ្កោល​ទោស​​គ្នា​ទៅ​វិញ​ទៅ​មក​ ជុំ​វិញ​រឿង​របង​​ព្រំដែន​​ដែល​កំពុង​​សាង​សង់​​ដោយ​អ៊ីស្រាអែល​ ដែល​ជា​ការ​ដេញ​ថ្លៃ​ដោយ​​ទីក្រុង​​ប៉េរូត​ដើម្បី​រុក​រក​​ឧស្ម័ន និង​ប្រេង​ឥន្ធនៈ​​​នៅ​ក្នុង​ដែន​ទឹក​ជម្លោះ​ និង​ការ​បញ្ជូន​អាវុធ​ទៅ​ឲ្យ​​ក្រុម​ហេប៉ូលឡាស់ ​ដែល​គាំទ្រ​​ដោយ​ប្រទេស​​អ៊ីរ៉ង់​​នៅ​ក្នុង​ប្រទេស​លីបង់។

​លីបង់​បាន​​លើក​ឡើង​ពី​ការ​ស្ថាបនា​របង​ព្រំដែន​​អ៊ីស្រាអែល​ថា ជា​ការ​រំលោភ​បំពាន​មួយ​​ដោយ​បាន​​និយាយ​ថា អ៊ីស្រាអែល​រំលោភ​​ចូល​ទៅ​ក្នុង​ដែន​​ដី​ប្រទេស​លីបង់​ ហើយ​អ៊ីស្រាអែល​​និយាយ​ថា របង​ព្រំដែន​​នេះ​ស្ថិត​នៅ​លើ​ព្រំដែន​​លើ​ទឹក​ដី​របស់​ខ្លួន​​ទាំង​ស្រុង​ ដែល​ទទួល​ស្គាល់​ពី​អង្គការ​​សហប្រជាជាតិ។ ព័ត៌មាន​​រ៉យទ័រ​​បាន​បង្ហាញ​រូប​ភាព​​តាម​ព្រំដែន ​​ឲ្យ​ឃើញ​​ផ្ទាំង​បេតុង​នៅ​តាម​ព្រំដែន​​យ៉ាង​ហោច​ណាស់​​មាន​កម្ពស់​ ៧ម៉ែត្រ​ត្រូវ​គេ​កំពុង​​​តំឡើង​​ជា​​ជួរ​បង្កើត​​ជា​របង ​​នៅ​តាម​ព្រំដែន​​ខាង​​ប្រទេស​អ៊ីស្រាអែល។

របង​នេះ​កំពុង​ត្រូវ​កសាង​ឡើង​នៅ​ក្បែរ​​ខ្សែ​បន្ទាត់​ព្រំដែន​​ខៀវ​ ដែល​​កំណត់​​ដោយ​អង្គការ​សហប្រជាជាតិ​​រវាង​ប្រទេស​ទាំង​២ ​ដែល​បាន​​បោះ​​កំណត់​ព្រំដែន​​ដក​ចេញ​ពី​អ៊ីស្រាអែល ​​ចេញ​ពី​ភាគ​ខាង​ត្បូង​ប្រទេស​លីបង់​​ក្នុង​ឆ្នាំ​២០០០ ហើយ​លីបង់​​បញ្ជាក់​ពី​ការ​កំណត់​​ទីកន្លែង​របស់​ខ្លួន​​ នៅ​តាម​ខ្សែ​បន្ទាត់​​ព្រំដែន​​ក្នុង​តំបន់​ចំនួន ១៣​ទីតាំង៕​

អត្ថបទ៖ រិទ្ធី