កម្ពុជា​កាន់តែ​រីកចម្រើន​ខ្លាំង​ក្នុង​ការ​សាងសង់​លំនៅឋាន​ដែល​មាន​តម្លៃ​ដល់​រាប់​សែន​ដុល្លារ

320

ភ្នំពេញ ៖ ​​ពាណិជ្ជកម្ម​កម្ពុ​ជា​ មួយ​រូប​បាន​ លើកឡើងថា​ បើ​គិត​ក្នុង​រយៈពេល​០៥​ឆ្នាំ​មកនេះ ​កម្ពុជា​គឺ​រីក ចម្រើន​យ៉ាងខ្លាំង​លើ​វិស័យ​អចលនទ្រព្យ​ ពិសេស​ការសាងសង់​លំនៅឋាន​ ​បែប​ស្តង់ដារ ទំនើប និង​ទាន់​សម័យ​ ដែល​បង្ហាញ​ពី​ស្ថេរ ភាព​សង្គម សន្តិភាព ​ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍន៍​ជាដើម​។

ការលើកឡើង​ដូច្នេះ​របស់​លោក ឌិន សុមេធា​រិ​ទ្ធ ពាណិជ្ជកម្ម​កម្ពុជា​ ធ្វើឡើង​ក្នុង​ឱកាស​ជួបជុំ និង ទស្សនា​គម្រោង​លំនៅឋាន​បែប រី​សត (Resot) ​ឌឹ ផាម ​(The Palms) ​របស់​ក្រុមហ៊ុន វើ​ល​ប្រ៊ិ​ដ គ្រុប កាលពី ​ល្ងាច​ថ្ងៃទី​៨ កុម្ភៈ ឆ្នាំ​២០១៨​កន្លងទៅ នៅ​រាជធានី​ភ្នំពេញ​។ ​លោក​ បាន​បន្តថា ​នៅពេល​ឃើញ​អគារ​ខ្ពស់ៗ ​ជាច្រើន​នៅ​ទីក្រុង​ភ្នំពេញ​ ភាគច្រើន​ប្រមាណ​៩០%​ គឺ​កើត​ក្នុង​ចន្លោះ​ពេល​០៥​ឆ្នាំនេះ​។

ស្របគ្នា​នេះដែរ លោក​ឧកញ៉ា សៀ ឬ​ទ្ធី​ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ វើ​ល​ដ៏​ប្រ៊ី​ដ ​ខេ​ម​បូ​ឌា បាន​បញ្ជាក់ថា ​មូលហេតុ​សម្រេច​ក្នុង​ការ​អភិវឌ្ឍន៍​បុរី​ដ៏​អស្ចារ្យ​ដែល​មាន​តម្លៃ​ដល់​រាប់​សែន​ដុល្លារ ហើយ​ឈាន​ដល់​ខ្ទង់លាន​ដុល្លារ​ទៀត​នោះ​ ដោយសារតែ​មើល​ឃើញថា​ តំបន់​នេះ​មាន​ប្រព័ន្ធ​ហេដ្ឋា​រចនាសម្ព័ន្ធ ​ល្អ ផ្លូវជាតិ​ធំ​ទូលាយ មាន​ស្ពាន​ត​ភ្ជាប់​ និង​ទីតាំង​អភិវឌ្ឍន៍​នៅ​ជិត​មាត់ទន្លេ ​ដែល​បង្ក​លក្ខណៈ​ពិសេស​សម្រាប់​ការ​អភិវឌ្ឍ​គម្រោង​នេះ​ ឲ្យ​កា្លយ​ជា រី​ស៊​ត​ ដ៏​ប្រណីត​នៅ​កណ្តាល​ក្រុងភ្នំពេញ​តែម្តង​។

គម្រោង​លំនៅឋាន​បែប រី​សត ឌឹ​ផាម នេះ​មាន​ទីតាំង​ស្ថិតនៅ​ផ្លូវជាតិ​លេខ​១ ​ចម្ងាយ​ប្រមាណ​៤​គីឡូម៉ែត្រ​ពី​ស្ពាន​ព្រះមុន្នីវង្ស ​ជា​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​ដ៏​ប្រណីត ប្លែក​ពុំ​ធ្លាប់​មាននៅ​កម្ពុជា ដោយមាន​ ការ​សហការ​ជាមួយ​ដៃគូ​វិនិយោគ​មកពី​ប្រទេស​សិង្ហបុរី​ ក្រោម​ទុន​វិនិយោគ​ប្រមាណ​១១០​ លាន​ដុល្លារ​អាមេរិក​។​

គម្រោង​នេះ ​មាន​សាងសង់​ប្រភេទ​វីឡា​កូនកាត់ វីឡា​ជា​លក្ខណៈ​បឹង​កា​ឡូ ​ដោយមាន​កន្លែង​ ចំណត​អូប័រ ជាពិសេស​សម្រាប់​អ្នក​ដែល​ទិញ​វិឡា​បឹង​កា​ឡូ ​ស្ថិត​នៅតាម​មាត់ទន្លេ​ដែល​មាន​តម្លៃ​លក់​ក្នុង មួយ​ខ្នង​ចាប់ពី ​៤០​ម៉ឺន​ដុល្លារ​អាមេរិក​ឡើងទៅ​៕